Connect with us

កីឡា

កីឡាករ​ឃី​ក​បុក​ស៊ី​ង​កម្ពុជា ឡើង​ទៅ​ប្រជែង​មេដាយមាស ៣​នាក់ ក្នុង​ស៊ី​ហ្គេម​២០២២ នៅ​វៀតណាម

បានផុស

នៅ

កីឡាករ​ឃី​ក​បុក​ស៊ី​ង​កម្ពុជា ៣​រូប បាន​ឱកាស​ឡើង​ទៅ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ ដណ្ដើម​មេដាយមាស ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣១ ឆ្នាំ​២០២២ នៅ​ប្រទេស​វៀតណាម គិត​ត្រឹម​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២២ នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើកឆាក​មុនគេ​កីឡាករ ទូច រ៉ា​ឆាន់ ហៅ (​បឹ​ត សង្ឃឹម​) បាន​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​មេដាយមាស បន្ទាប់ពី​ឈ្នះ​កីឡាករ​ម៉ាឡេស៊ី Seaw Wei Sheng ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដោយ​ពិន្ទុ ក្នុង​ប្រភេទ​ទម្ងន់ ៥៧​គីឡូក្រាម​។ ទី​២ គឺ​កីឡាករ លន់ បញ្ញា បាន​ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ប្រជែង​មេដាយមាស​ដូចគ្នា បន្ទាប់ពី​ទទួល​បាន​ជ័យជម្នះ​ដោយ​ពិន្ទុ​លើ​កីឡាករ​ថៃ Rodnok Ophat ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ សម្រាប់​វិញ្ញាសា​ទម្ងន់ ៦៧​គីឡូក្រាម​។​

មិនទាន់​អស់​នៅឡើយ កីឡាករ កាន់ ម៉េង​ហុង បាន​យកឈ្នះ​កីឡាករ​ម៉ាឡេស៊ី Awang Marajaya Awangku Abdul Rahman ដោយ​ពិន្ទុ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្នុង​វិញ្ញាសា​ទម្ងន់ ៥៤​គីឡូក្រាម ការប្រកួត​នេះ​អាជ្ញាកណ្ដាល​បាន​រាប់​កីឡាករ​ម៉ាឡេស៊ី ម្ដង​ផង​ដែរ​នៅ​ទឹក​២​។ យ៉ាងណាមិញ គូ​ចុងក្រោយ​គឺ​កីឡាករ សាន រ៉ា​គីម បាន​រង​បរាជ័យ​ក្រោម​ថ្វីដៃ​កីឡាករ​ថៃ Santidongsakun Chaleamlap ដោយ​ពិន្ទុ ក្នុង​ប្រភេទ​ទម្ងន់ ៦៣​គីឡូក្រាម​។

​សរុប​មក​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២២ នេះ កីឡាករ​កម្ពុជា ៣​រូប​រួមមាន ទូច រ៉ា​ឆាន់​, កាន់ ម៉េង​ហុង​, លន់ បញ្ញា បាន​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្ដើម​មេដាយមាស នៅ​ថ្ងៃទី១៣ ខែឧសភា ដោយមាន​មេដាយប្រាក់ ៣​គ្រឿង ក្នុង​ដៃ​ផងដែរ៕

អត្ថបទ​ ៖ មន្នី​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម