កីឡា
ទូរទស្សន៍ BTV News នឹងផ្សាយផ្ទាល់ការប្រកួត AFC Asian Cup ខណៈម៉ោងប្រកួតថ្មីត្រូវបានផ្លាស់ប្ដូរ
នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ ស្អែកនេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវចាប់ផ្ដើមយុទ្ធនាការប្រកួត ជម្រុះពានរង្វាន់បាល់ទាត់ជើងឯកទ្វីបអាស៊ី (AFC Asian Cup 2023) របស់ខ្លួននៅប្រទេសឥណ្ឌា ខណៈប្រកួតបើកឆាកនឹងត្រូវជួបក្រុមម្ចាស់ផ្ទះមុនគេ។
ក្រុមជម្រើសជាតិឈុតធំ នឹងចាប់ផ្ដើមបេសកកម្មការប្រកួតជម្រុះជើងឯកទ្វីបអាស៊ី (AFC Asian Cup) ជុំចុងក្រោយ ក្នុងពូល D លើទឹកដីកណ្ដាលនៃប្រទេសឥណ្ឌា ដោយកម្ពុជា រួមពូលជាមួយម្ចាស់ផ្ទះឥណ្ឌា, អាហ្វហ្គានីស្ថាន និងហុងកុង ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី០៨ ថ្ងៃទី១១ និងថ្ងៃទី១៤ ប្រកួតតែមួយជុំប៉ុណ្ណោះ។
ការប្រកួតទាំងអស់របស់កម្ពុជា នឹងត្រូវផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ BTV News រួមទាំងនៅលើហ្វេសប៊ុកផេក Bayon TV និង BTV Cambodia ផងដែរ ពីទីក្រុងកុលកាតា ប្រទេសឥណ្ឌា។ មុននឹងការប្រកួតខិតជិតមកដល់ ម៉ោងប្រកួតថ្មីត្រូវបានសម្រេចធ្វើការផ្លាស់ប្ដូរផងដែរ ពិសេសសម្រាប់ម៉ោងពេលប្រកួតរបស់កម្ពុជា ទាំង៣ប្រកួតក្នុងពូល។
ម៉ោងប្រកួតថ្មីដែលបានកែប្រែរួមមាន៖ ប្រកួតទី១ កម្ពុជា ប៉ះម្ចាស់ផ្ទះឥណ្ឌា ដែលដើមឡើយគ្រោងជួបគ្នានៅម៉ោង ៥:៣០នាទីល្ងាចថ្ងៃទី០៨ ខែមិថុនាស្អែកនេះ បានប្ដូរទៅប្រកួតនាវេលាម៉ោង ១០:០០នាទីយប់ ម៉ោងនៅកម្ពុជាវិញ។ ប្រកួតទី២ ដែលកម្ពុជា គ្រោងជួប ហុងកុង នាវេលាម៉ោង ៥៖៣០នាទីល្ងាចថ្ងៃទី១១ ខែមិថុនា ត្រូវប្ដូរទៅប្រកួតនាវេលាម៉ោង ៦:៣០នាទីល្ងាចម៉ោងនៅកម្ពុជាវិញ និងប្រកួតទី៣ ដែលកម្ពុជាត្រូវជួបអាហ្វហ្គានីស្ថាន នាវេលាម៉ោង ៩:៣០នាទីយប់ ថ្ងៃទី១៤ ខែមិថុនា បានប្ដូរមកប្រកួតនាវេលាម៉ោង ៦:៣០នាទី ម៉ោងនៅកម្ពុជាវិញ។
សូមបញ្ជាក់ថា នៅវគ្គនេះមានទាំងអស់ ៦ពូល ក្នុង ១ពូលមាន ៤ក្រុម។ ហើយប្រកួតដើម្បីរកក្រុមលេខ១ ក្នុងពូលនីមួយៗឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ ដែលជាប្រកួតផ្លូវការនៅឆ្នាំ២០២៣។ ដោយឡែកក្រុមលេខ២ ប្រចាំពូលនីមួយៗត្រូវរង់ចាំអ៊ុតជាមួយពូលផ្សេងៗទៀតដើម្បីទូទាត់ពិន្ទុគ្នា យកតែ ៥ក្រុមដែលមានពិន្ទុច្រើនជាងគេប៉ុណ្ណោះឡើងទៅជុំផ្ដាច់ព្រ័ត្រ ដើម្បីទៅប្រកួតជាមួយក្រុមដែលអង្គុយរង់ចាំរួចជាស្រេចដូចជា ចិន, ជប៉ុន, ស៊ីរី, កាតា, កូរ៉េខាងត្បូង, អូស្ត្រាលី, អ៊ីរ៉ង់, អារ៉ាប់រួម, អារ៉ាប់ប៊ីសាវឌីត, អ៊ីរ៉ាក់, អូម៉ង់, វៀតណាម និងលីបង់៕
អត្ថបទ ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម២១ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


