កីឡា
សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសារគន្លឹះក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ាន-អាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជានាខែក្រោយ
នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជា នឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះជាលើកទី២ នៅរាជធានីភ្នំពេញ ពីថ្ងៃទី១១-១៣ ខែកក្កដា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ថ្លែងសារគន្លឹះសំខាន់ៗ។

រាល់មុនពេលប្រកួតកីឡាស៊ីហ្គេម ម្ចាស់ផ្ទះតែងតែរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាអាស៊ីអាគ្នេយ៍-អាស៊ានប៉ារ៉ាហ្គេម ដើម្បីសម្រេច និងអនុម័តកិច្ចការផ្សេងៗ ខណៈកាលពីខែមេសា ឆ្នាំ២០២២ នៅខេត្តសៀមរាប កម្ពុជាបានរៀបចំកិច្ចប្រជុំនេះ ម្តងរួចហើយ ហើយគម្រោងកិច្ចប្រជុំនេះនឹងធ្វើឡើងជាលើកទី២ ដើម្បីអនុម័តចុងក្រោយនូវប្រភេទកីឡា និងវិញ្ញាសា ការកែប្រែធម្មនុញ្ញស៊ីហ្គេម ឬបញ្ហាអ្វីផ្សេងៗទៀត ដែលកម្ពុជាគ្រោងនឹងដាក់បញ្ជូល ហើយនឹងអនុម័ត នាពេលនោះ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ២០២៣ នៅកម្ពុជា។

តាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា «កិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍នេះនឹងត្រូវដំណើរការពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ដោយថ្ងៃទី១១ ខែកក្កដា ជាថ្ងៃបើកជាផ្លូវការ និងមានការថ្លែងការពិសេសជាគន្លឹះពីសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយយើងនឹងទទួលបានអនុសាសន៍ណែនាំនៃគន្លឹះសំខាន់ៗទាំងអស់នោះសម្រាប់ប្រទេសអាស៊ីអាគ្នេយ៍ទាំងមូល ទាំងសមាជិក ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមទទួលបាននូវភាពកក់ក្តៅ ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់ នាខែក្រោយនេះ»។

ក្រៅពីការទទួលនូវខ្លឹមសារសំខាន់ៗតម្រង់ទិសឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក៏នឹងមានការត្រួតពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធកីឡាសំខាន់ៗលើកទី១របស់សមាជិកអាស៊ីអាគ្នេយ៍ និងសមាជិកអាស៊ានប៉ារ៉ាហ្គេម ផងដែរ។ ដូច្នេះ នៅកិច្ចប្រជុំនាខែក្រោយនេះ កម្ពុជានឹងរៀបចំកញ្ចប់ទស្សនកិច្ចស្វែងយល់ជូនដល់សមាជិកអាស៊ីអាគ្នេយ៍ទាំងមូល៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


