កីឡា
គ្រូជម្រើសជាតិហ្វូតសាលកម្ពុជា៖ «ពានរង្វាន់បាល់ទាត់ក្នុងសាល មានភាពរីកចម្រើន តែក៏នៅមានចំណុចខ្វះខាត»
ពានរង្វាន់បាល់ទាត់ក្នុងសាលកម្ពុជាឆ្នាំ ២០២១ បានបញ្ចប់ការប្រកួតជាផ្លូវការហើយ នាយប់ថ្ងៃទី២៦ ខែមិថុនា ដោយក្រុម ឌឺប្លូរវើរីស (The Blue Warriors) បានក្លាយជាក្រុមជើងឯក បន្ទាប់ពីចំណាយពេលប្រកួតជិត ៤ ខែរួចមក។

ការប្រកួតពានរង្វាន់ដដែលនេះ បានបែងចែកចេញជា ៣ ដំណាក់កាល នឹងទម្រាំរកឃើញជើងឯក គឺក្រុមឌឺប្លូរវើរីស (The Blue Warriors) បានយកឈ្នះ ឪម៉ាល់ ដោយលទ្ធផលប្រផិតប្រផើយ ៤-៣ នៅវគ្គផ្ដាច់ព្រ័ត្រ។

ជាមួយនឹងការប្រកួតស្វិតស្វាញបែបនេះ លោក ចេត ច័ន្ទរចនា គ្រូបង្វឹកនៃក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា បានលើកឡើងថា មានភាពរីកចម្រើនជាងមុន ប៉ុន្តែទន្ទឹមនឹងនោះក៏មានចំណុចខ្វះខាតផងដែរ ជាពិសេសពាក់ព័ន្ធនឹងការរៀបចំ។ «សម្រាប់ការប្រកួតហ្វូតសាលខាប់យើងមើលឃើញថាល្អ យើងឃើញការរៀបចំវាមានចម្រាញ់តាំងពីវគ្គដំបូង រហូតដល់មានក្រុមឈរចាំ ហើយបានខ្វែងក្រុមលេខ ៤ ជួបលេខ ៣ ឡើងមក វាជាការប្រកួតប្រជែងដែលអាចនិយាយបានថាល្អ។» សម្ដីរបស់ លោក ចេត ច័ន្ទរចនា។
«ប៉ុន្តែទន្ទឹមនឹងការល្អ ក៏មិនមែនមានគ្រប់ចំណុចដែរ ដូចយើងឃើញជាក់ស្ដែងទីលានយើងអត់ដូចទីលានដែលយើងប្រកួតនៅស្រុកគេ ហើយការប្រកួតដល់វគ្គសំខាន់យើងអត់មានលទ្ធភាពចំណាយលើ VAR យើងឃើញថា ត្រូវការសុក្រឹតខ្លាំង។ យ៉ាងណាមិញ សម្រាប់ការអភិវឌ្ឍន៍យើងឃើញមានសម្ទុះ មានការរីកចម្រើនជាមួយវិស័យនេះបានច្រើនផ្នែកដែរ។» គ្រូបង្វឹកដដែលរូបនេះបានបន្ថែម។

និយាយអំពីក្រុមឱម៉ាល់ ដែលគេទទួលស្គាល់ថា រងជើងឯកច្រើនជាងគេនោះ លោក ចេត ច័ន្ទរចនា បានលើកឡើងថា៖ «ទម្រង់លេងរបស់ឱម៉ាល់ គាត់ឡើងជើងខ្លាំងឆ្នាំនេះ អត់ដូចកន្លងមកដែលវគ្គផ្ដាច់ព្រ័ត្រគ្រាប់បាល់ដាច់ តែឆ្នាំនេះគ្រាប់បាល់កៀកគ្នា តឹងមែនទែន វាបូកផ្សំជាមួយសំណាង និងមិនសំណាង ដូចគាត់ទាត់បុកបង្គោលទី ៣ គ្រាប់ចុងក្រោយជាដើម។ យើងអាចនិយាយបានថា ដោយសារទីលានដែរ ដល់ពេលអ៊ីចឹងការលេងរបស់ក្រុមនីមួយៗគាត់លេងដោយប្រុងប្រយ័ត្ន។»
សូមបញ្ជាក់ថា តាមគម្រោងក្រុមជើងឯកពានរង្វាន់បាល់ទាត់ក្នុងសាលកម្ពុជា ឆ្នាំ ២០២១ (ដែលលើកមកលេងក្នុងឆ្នាំ ២០២២) នេះ នឹងតំណាងកម្ពុជា ចូលរួមប្រកួតពានរង្វាន់ក្លិបបាល់ទាត់ហ្វូតសាលអាស៊ីអាគ្នេយ៍ (AFF Futsal Club Championship 2022) គ្រោងធ្វើនៅប្រទេសថៃ ពីថ្ងៃទី ២២-២៨ ខែសីហា ឆ្នាំ ២០២២ ខាងមុខ ប៉ុន្តែកំពុងរង់ចាំការសម្រេចជាផ្លូវការពីសហព័ន្ធកីឡាបាល់ទាត់ប្រចាំតំបន់អាស៊ាន ក៏ដូចជាសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដូចគ្នាផងដែរ៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


