កីឡា
នាវាដែលម្ចាស់ក្លឹបមេឃខៀវ Man City ទើបទិញថ្មី ទំហំស្មើកីឡដ្ឋាន Etihad
កាសែត The Sun រាយការណ៍ថា ម្ចាស់ក្លឹប Manchester City លោក Sheikh Mansour បានចំណាយប្រាក់ ៥៩៦ លានដុល្លារ ទិញនាវាប្រវែង ១៦០ម៉ែត្រ ស្មើនឹងកីឡដ្ឋាន Etihad នៃក្រុម Blue Sailing ដែលមិនធ្លាប់មានពីមុនមក។


របាយការណ៍បញ្ជាក់ថា មហាសេដ្ឋីអារ៉ាប់រួមអាយុ ៥១ឆ្នាំ នឹងទទួលបាននាវាធំសម្បើម នៅមុនរដូវកាល ២០២២/២៣ ហើយនឹងត្រូវបានដាក់ឈ្មោះថា “Blue” ជាកិត្តិយសដល់ម្ចាស់ជើងឯក Premier League ថ្មីៗនេះ។

ទន្ទឹមនោះ ទូកធំទីបួនលើពិភពលោកនេះ មានកាប៊ីនចំនួន ៤០ អាចផ្ទុកភ្ញៀវបានចំនួន ៤៨ នាក់ កន្លែងកម្សាន្តចំនួន ៤ និងកន្លែងក្រៅដ៏ធំមួយដែលតភ្ជាប់ទៅអាងហែលទឹកដ៏ប្រណិត។ ចំណែកបន្ទប់គេង ត្រូវបានរចនាឡើងដោយអ្នករចនាម៉ូដដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ Terence Disdale ។ នាវានេះមានរោងចក្រប្រព្រឹត្តិកម្មទឹកសំណល់ ដែលអាចផលិតទឹកស្អាតសម្រាប់ប្រើប្រាស់។ វាមានទម្ងន់ ១៥,៣២០ តោន និងមានសមត្ថភាពល្បឿន ២១.៨ mph ម៉ាស៊ីនមានទាំងម៉ាស៊ូត និងអគ្គិសនីដែលក្នុងនោះប្រេង ប្រសិនបើបំពេញសមត្ថភាព វានឹងត្រូវចំណាយអស់ប្រហែល ៥សែនដុល្លារ ។

ប្រភពមិនបញ្ចេញឈ្មោះមួយបានប្រាប់ The Sun ថា “Blue គឺជាទូកកម្សាន្តលំដាប់ពិភពលោក ទោះបីជាមាននាវាធំៗផ្សេងទៀតក៏ដោយ។ ប៉ុន្តែបើនិយាយពីភាពអស្ចារ្យវិញ Blue មិនអន់ជាងពួកគេទេ»។” វាទំនើបទាន់សម័យ និងត្រូវបានសាងសង់ឡើងតាមស្តង់ដារដ៏តឹងរឹងរបស់ Sheikh Mansour ។ អ្វីគ្រប់យ៉ាងដែលគាត់បានស្នើសុំ ត្រូវបានបំពេញដោយអ្នកសាងសង់កប៉ាល់ទាំងអស់៕”
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


