កីឡា
មុនប៉ះគ្នាថ្ងៃស្អែក លោក Conor ថា ទ័ពជាក្រុមគ្រោះថ្នាក់ខ្លាំងជុំទី២នេះ
គ្រូបង្វឹកព្រះខ័នរាជស្វាយរៀងមើលឃើញថា ក្លឹប Tiffy Army FC ជាក្រុមមួយដ៏គ្រោះថ្នាក់ និងអាចមានលទ្ធផលល្អរាល់ពេលពួកគេជួបជាមួយក្លឹបនានានៅក្នុងខេមបូឌានព្រីមៀរលីគ២០២២សម្រាប់ជុំទី២នេះ។
ព្រះខ័នរាជស្វាយរៀងនឹងបើកទ្វារកីឡដ្ឋានរបស់ខ្លួនទទួលស្វាគមន៍ Tiffy Army FC សប្តាហ៍ទី១១ ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ វេលាម៉ោង៦:៣០នាទីល្ងាច ថ្ងៃសៅរ៍ ទី១៦ ខែកក្កដានេះ។

ជំនួបនេះអាចចាត់ទុកជាការប្រកួតគួរឲ្យចាប់អារម្មណ៍ និងជក់ចិត្តសម្រាប់អ្នកគាំទ្រ ដោយសារក្រុមទាំងពីរខ្លាំងដូចគ្នា។ អ្នកគាំទ្រដឹងហើយថា ព្រះខ័នរាជស្វាយរៀងកំពុងល្អតាំងពីជុំទី១មកម្ល៉េះ ហើយដល់ជុំទី២នេះក៏នៅតែល្អ និងមិនទាន់ស្គាល់បរាជ័យម្តងណាឡើយក្នុងចំណោម១០សប្តាហ៍។
ចំណែក Tiffy Army FC ឬក្រសួងការពារជាតិកាលពីជុំទី១មិនសូវគួរឲ្យចាប់អារម្មណ៍ទេ ប៉ុន្តែចូលជុំទី២នេះ ពួកគេមានកែទម្រង់គួរឲ្យចាប់អារម្មណ៍។ ជាក់ស្តែងការប្រកួតក្នុងសប្តាហ៍ទី១០កន្លងទៅ ក្រុមទ័ពមួយនេះបានស្មើជាមួយភ្នំពេញក្រោន។
លោក Conor Nester គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង និងក្រុមការងារបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះទម្រង់លេងរបស់ Tiffy Army ហើយក្រុមរបស់លោកក៏បានទៅទស្សនាផ្ទាល់ដែរនៅកីឡដ្ឋាន RSN នៅពេលប្រកួតជាមួយភ្នំពេញក្រោនកាលពីសប្តាហ៍មុន។

លោក Conor Nester បានឲ្យដឹងថា ៖«ខ្ញុំ និងក្រុមការងារបានទៅមើលផ្ទាល់នៅ RSN។ ទ័ពជាក្រុមមួយដែលមានកីឡាករគ្រោះថ្នាក់ច្រើន។ បើយើងមើលទៅរបៀបលេងនៅវគ្គទី២ទល់នឹងភ្នំពេញក្រោន យើងឃើញថា ការលេងរបស់ទ័ពគ្រោះថ្នាក់។ ពួកគេនឹងមានលទ្ធផលល្អរាល់ពេលប្រកួតជាមួយក្រុមផ្សេងទៀតនៅលីគ។ ដូច្នេះយើងខ្ញុំដឹងថា យើងត្រូវតែប្រុងប្រយ័ត្នកម្រិតខ្ពស់មែនមែន»។
បន្ទាប់ពីចប់សប្តាហ៍ទី១០ ព្រះខ័នរាជស្វាយរៀង មាន២៨ពិន្ទុ កំពុងឈរលើកំពូលតារាងលីគ ក្រោយឈ្នះ៩ និងស្មើ១ ខណៈ Tiffy Army FC មាន៩ពិន្ទុ កំពុងឈរលេខ៧ បន្ទាប់ពីឈ្នះ២ ស្មើ៣ និងចាញ់៥៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ