កីឡា
អ្នកគាំទ្រវៀតណាមចូលទៅ Hack ហ្វេសប៊ុក UEFA Champions League បង្ហោះរូបកីឡាករ Nguyen Quang Hai
រូបភាពរបស់កីឡាករឆ្នើមជម្រើសជាតិវៀតណាម Nguyen Quang Hai ត្រូវបានលេចចេញជាសាធារណៈនៅលើទំព័រហ្វេសប៊ុកផ្លូវការ នៃពានរង្វាន់ដ៏ធំបំផុតរបស់ទ្វីបអឺរ៉ុប UEFA Champions League។

នៅល្ងាចថ្ងៃទី១៤ ខែកក្កដា ម្សិលមិញ អ្នកគាំទ្រវៀតណាម មានការភ្ញាក់ផ្អើលនៅពេលដែលឃើញរូបភាពរបស់ Nguyen Quang Hai លេចឡើងនៅលើទំព័រហ្វេសប៊ុកផ្លូវការ ដែលមានអ្នកចុចតាមដាន (Follow) ច្រើនជាង ៧៧លាននាក់ ដោយមិនមានការសរសេរអ្វីទាំងអស់។ រូបភាពនេះថែមទាំងបានដាក់ផ្សព្វផ្សាយជាសាធារណៈ (Public Post) ដល់អ្នកគាំទ្រជុំវិញពិភពលោកទៀតផង ដែលមិនមែនជាការបង្ហោះ (Costum Post) ឱ្យតែប្រជាជនវៀតណាមឃើញនោះទេ។
ក្រោយមករូបភាពនេះត្រូវបានលុបចេញបន្ទាប់ពីជាង ១០នាទីនៃការបង្ហោះជាសាធារណៈ ប៉ុន្តែវានៅតែអាចទាក់ទាញការចាប់អារម្មណ៍ ខណៈពេលដែលអ្នកគាំទ្រវៀតណាមភាគច្រើនសម្តែងក្តីរំភើបរបស់ពួកគេនៅពេលដែល Quang Hai បង្ហាញខ្លួននៅលើទំព័រហ្វេសប៊ុកបាល់ទាត់ឈានមុខគេនោះ ហើយថែមទាំងមានអ្នកគាំទ្រអន្តរជាតិជាច្រើនបានចោទសួរដោយឆ្ងល់ថាតើកីឡាករនៅក្នុងរូបភាពនោះជានរណា។

អ្នកគាំទ្រជឿថា នេះជាសកម្មភាពរបស់ពួក Hacker ជនជាតិវៀតណាម។ ក្រៅពីរូបថតរបស់ Quang Hai ទំព័រ UEFA Champions League ក៏បានបង្ហោះរូបថតរបស់យុវជនម្នាក់បិទមុខផងដែរ។
មិនត្រឹមតែទំព័រហ្វេសប៊ុក UEFA Champions League ប៉ុណ្ណោះទេ ហ្វេសប៊ុករបស់ពានរង្វាន់ទ្វីបអឺរ៉ុបជាច្រើនទៀត ដូចជា EURO 2024, Europa League…) ក៏ត្រូវបានពួក Hacker វាយប្រហារដែរ។
Quang Hai គឺជាឈ្មោះដែលទាក់ទាញចំណាប់អារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយវៀតណាម និងបារាំង បន្ទាប់ពីសម្រេចចិត្តចូលរួមជាមួយ ក្លិប Pau FC នៃលីគទី២ បារាំង។ មកទល់នឹងពេលនេះ ខ្សែបម្រើជម្រើសជាតិវៀតណាម បានបង្ហាញខ្លួនចំនួន ២ប្រកួតក្នុងការប្រកួតមិត្តភាពរបស់ក្រុម Ligue 2 និងរកគ្រាប់បាល់បាន ១គ្រាប់ផងដែរ៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៦ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026


