កីឡា
U-16 កម្ពុជា កំពុងសំងំធ្វើតេស្តកីឡាករ ២៧នាក់ ដើម្បីត្រៀមចេញទៅប្រកួតពានយុវជននៅឥណ្ឌូនេស៊ី
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី១៦ និងទី១៧ ខែកក្កដា បាននិងកំពុងធ្វើតេស្តយុវជនអាយុក្រោម១៦ឆ្នាំ ដំណាក់កាលចុងក្រោយ មុនជ្រើសរើសចូលក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៦ឆ្នាំ ត្រៀមប្រកួតពានយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៦ឆ្នាំ នៅចុងខែកក្កដា ខាងមុខ។

យោងតាមបញ្ជីឈ្មោះកីឡាករដែលទទួលបានពីក្លិប យុវជនចំនួន ២៧នាក់នោះមានមកពីក្រុមតែ២ប៉ុណ្ណោះ នោះគឺ U-16 សាលាបាល់ទាត់ជាតិបាទី ២៥នាក់ និង U-15 វិសាខា ២នាក់។ បញ្ជីឈ្មោះរួមមាន៖ សាលាបាល់ទាត់ជាតិបាទី ២៥នាក់: អ៊ុក ដេវីន, ទាំ មការា, សុន ថាវិស៊ីវ, សារ យ៉ូសុះ, សួន មករា, អ៊ិត សូនី, ធី វសនា, សឿន ផានិត, ទុំ សុផាត, សុខ ស៊ីណេ, ញ៉ង ពន្លក, ប៊ុន វិសាលី, ប៊ន ម៉ៅ, ខឿង គៀងវិរៈបុត្រ, សុង រ៉ានុត, ស៊ូ មេងហុង, ទ្រី ស៊ីណារិន្ទ, នឿម សូនិក, វ៉ារ ដេវីត, រុន ចុងមីង, សំអាត សុម៉ាលី, បេង សុវន, រូ ស៊ីធន់, សេង ឆាយរ៉ាយុទ្ធ, ទូច រ៉ាវី ខណៈកីឡាករ ២នាក់របស់វិសាខា គឺកីឡាករ សឹង សំបូររិទ្ធី និងសេង សុវណ្ណារ៉ា។
យុវជនទាំង ២៧នាក់ នឹងត្រូវហ្វឹកហាត់ចំនួន២ថ្ងៃ មុនការជម្រុះចេញមកនៅត្រឹម ២៣នាក់ចុងក្រោយ ដើម្បីចេញទៅប្រកួតនៅឥណ្ឌូនេស៊ី ពានយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៦ឆ្នាំ (AFF U-16 Championship) ដែលគ្រោងធ្វើពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី១២ នៅខែសីហា ឆ្នាំ២០២២ ដោយក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៦ឆ្នាំ ស្ថិតនៅពូល C ជាមួយ ម៉ាឡេស៊ី, អូស្ត្រាលី និងមីយ៉ាន់ម៉ា៕ អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១២ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស


