កីឡា
គ្រូព្រះខ័នរាជស្វាយរៀង សន្យាយកលទ្ធផលល្អពេលប៉ះអង្គរថាយហ្គឺរ រសៀលនេះ ឱ្យដូចរដូវកាលមុន
គ្រូបង្វឹកនៃក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង លោក Conor Nestor សន្យាថានឹងយកលទ្ធផលល្អពេលប៉ះក្លិបបាល់ទាត់អង្គរថាយហ្គឺរ ឱ្យដូចរដូវកាលមុន ក្នុងជំនួបសប្ដាហ៍ទី ១៣ នៃលីគរសៀលនេះ ។

លោក Conor Nestor បាននិយាយថា៖ «ពួកយើងសន្យាថា នឹងប្រឹងប្រែងយកលទ្ធផលល្អ ឱ្យដូចការប្រកួតដែលយើងប៉ះគេនៅទីនេះរដូវកាលមុន ច្បាស់ណាស់យើងមិនអាចបានលទ្ធផលបែបនោះ ប្រសិនបើយើងមិនប្រឹងប្រែង។» និយាយដូចនេះ បន្ទាប់ពីរដូវកាលមុន ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ អង្គរថាយហ្គឺរ ដល់ទឹកដីក្នុងលទ្ធផល ២-៥ ខណៈនៅរដូវកាលនេះវិញ កាលពីជើងទី១ ព្រះខ័នរាជស្វាយរៀង ក៏បានយកឈ្នះ អង្គរថាយហ្គឺរ ៤-១ ផងដែរនៅកីឡដ្ឋានខេត្តស្វាយរៀង។

«វាគ្មានលេសអ្វីសម្រាប់ពួកយើង ដោយពុំអាចលេងការប្រកួតបាននៅថ្ងៃអាទិត្យ។ CPL ហាក់មិនស្មើភាពឡើយដោយយើងមានពេលត្រឹម ៣ ថ្ងៃដើម្បីរៀបចំ ប៉ុន្តែក្រុមមួយទៀតមានពេលរៀបចំដល់ទៅ ៧ ថ្ងៃ តែយ៉ាងណាក៏ដោយមិនមានលេសណាមួយចំពោះការប្រកួតថ្ងៃសៅរ៍នេះឡើយ។» លោក Conor បានបន្ថែមជុំវិញការសម្រាកបានតិចថ្ងៃ ក្រោយទើបបញ្ចប់បេសកកម្មប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។

បញ្ជាក់ថាការប្រកួតរវាង ព្រះខ័នរាជស្វាយរៀង ជាមួយម្ចាស់ផ្ទះ អង្គរថាយហ្គឺរ នឹងធ្វើឡើងនៅវេលាម៉ោង ៣៖៤៥ នាទីរសៀលនេះ នាកីឡដ្ឋានហនុមាន៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌកំបូល បន្តចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និង ណែនាំប្រជាពលរដ្ឋចូលរួមថែរក្សាបរិស្ថានតាមដងផ្លូវ
-
សន្តិសុខសង្គម៧ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
សន្តិសុខសង្គម៣ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoវត្តចំណាស់ៗអាយុរាប់រយឆ្នាំនៅតំបន់អង្គរ ត្រូវបានការពារមិនឲ្យរុះរើសង់ថ្មី
-
កីឡា១ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


