កីឡា
U-18 នារីកម្ពុជា បញ្ចប់បេសកកម្មពានរង្វាន់ AFF U-18 Women’s ជាមួយកំណត់ត្រាលើកដំបូង
ក្រុមបាល់ទាត់ U-18 នារីកម្ពុជា បានបញ្ចប់បេសកកម្មប្រកួតពានរង្វាន់ជើងឯកនារីអាស៊ានអាយុក្រោម ១៨ឆ្នាំ (AFF U-18 Women’s Championship 2022) ជាផ្លូវការហើយនាថ្ងៃទី៣០ ខែកក្កដា នេះ ដោយភ្ជាប់ជាមួយកំណត់ត្រា។
ជាមួយនឹងថ្ងៃបំពេញបេសកកម្មចុងក្រោយ U-18 កម្ពុជា បានប្រកួតជាមួយ U-18 នារីសិង្ហបុរី ហើយលទ្ធផលបញ្ចប់ទៅដោយស្មើគ្នា ១-១។ ការប្រកួតនេះនៅវគ្គទី១ ក្រុមទាំងពីរមិនអាចរកគ្រាប់បាល់បានឡើយ ដោយបានត្រឹមស្មើគ្នា ០-០ ប៉ុន្តែចូលដល់វគ្គទី២ ទើបគ្រាប់បាល់កើតឡើង ដោយ U-18 នារីកម្ពុជា នាំមុខមុនស៊ុតចូលដោយកីឡាការិនី វ៉ុន ស្រីនូ។ យ៉ាងណាមិញ U-18 នារីសិង្ហបុរី បានទាត់តាមស្មើនៅនាទី៧៩ ដោយកីឡាការិនី Nurzaherra Maisarah Rostam ដែលជាគ្រាប់កំណត់លទ្ធផលស្មើគ្នា ១-១។

លទ្ធផលស្មើនេះធ្វើឱ្យ U-18 នារីកម្ពុជា បញ្ចប់ទៅដោយឈរនៅលេខ៤ ក្នុងពូល ដែលនេះជាកំណត់ត្រាថ្មី ក្នុងការបង្ហាញខ្លួនលើកដំបូង លើពានកម្រិតតំបន់ហើយទទួលបានពិន្ទុ ដ្បិតភាគច្រើន នៅក្នុងការបង្ហាញខ្លួនលើកដំបូងក្នុងព្រឹត្តិការណ៍ណាមួយតែងតែខកខានក្នុងការរកពិន្ទុ។
ឈរនៅលេខ៤ ក្រោយប្រកួត ៤ដង បរាជ័យ ៣ដង ស្មើ ១ដង និងមិនដែលឈ្នះ មាន ១ពិន្ទុ។ ឈរលើ សិង្ហបុរី ដោយសារ កម្ពុជា របូតគ្រាប់បាល់តិចជាង ពោលគឺ កម្ពុជា របូតគ្រាប់បាល់ ១២គ្រាប់ ខណៈ សិង្ហបុរី របូតគ្រាប់បាល់ ១៦គ្រាប់៕
អត្ថបទ ៖ មន្នីរ័ត្ន

-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក


