កីឡា
លោក Conor រៀបរាប់ពីព្រះខ័នរាជស្វាយរៀងចាញ់ដំបូងក្រោមថ្វីជើងវិសាខា
វិសាខា បានក្លាយជាក្រុមដំបូងគេក្នុងការបញ្ចប់កំណត់ត្រាមិនដែលចាញ់របស់ព្រះខ័នរាជស្វាយរៀងក្នុងជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ រដូវកាល២០២២នេះ បន្ទាប់ពីបានយកឈ្នះដោយលទ្ធផល ១-០ ក្នុងសប្តាហ៍ទី១៤ កាលពីថ្ងៃសៅរ៍ ទី៦ ខែសីហា នៅខេត្តស្វាយរៀង។

លោក Conor Nestor គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានរៀបរាប់ពីបរាជ័យលើកដំបូងក្នុងរដូវកាលនេះថា ៖«ខ្ញុំគិតថា ការប្រកួតក្នុងកម្រិតដ៏រំជើបរំជួលចំពោះមុខអ្នកគាំទ្រយ៉ាងច្រើនកុះករ។ វាជាការផ្សព្វផ្សាយកីឡាបាល់ទាត់ដ៏អស្ចារ្យនៅកម្ពុជា។ មែនហើយ យើងខ្ញុំសោកស្តាយចំពោះបរាជ័យនេះ ប៉ុន្តែនេះជាផ្នែកមួយនៃកីឡាអាជីព»។
នៅពេលសួរថា តើកូនក្រុមរបស់លោកធ្វើមិនសូវបានល្អបែបណា ហើយយល់ឃើញយ៉ាងណាចំពោះការលេងរបស់វិសខា? គ្រូបង្វឹកសញ្ជាតិអៀរឡង់រូបនេះបានលើកឡើងថា ៖«ខ្ញុំគិតថា ការពិតលើទីលាន យើងមិនមានកំហុសច្រើនជាងដៃគូទេ។ ខ្ញុំគិតថា យើងមានឱកាសល្អច្រើនដែរក្នុងការប្រកួតនេះ ប៉ុន្តែនេះហើយជាបាល់ទាត់។ ពេលខ្លះចប់ការប្រកួតយើងឈ្នះនូវវិនាទីចុងក្រោយ ហើយជូនកាលដៃគូរបស់យើងទទួលបានឱកាសល្អ»។

«វិសាខាមានការប្តេជ្ញាចិត្តខ្ពស់ខ្លាំងណាស់នៅរដូវកាលនេះ ក្លឹបទាំងពីរគួរតែមានមោទនភាពចំពោះកម្រិតលេងដ៏ល្អរបស់ពួកគេ»។ លោកបានបន្ថែម។
ទោះបីជាបរាជ័យលើកដំបូង ក៏ព្រះខ័នរាជស្វាយរៀងនៅតែបន្តឈរលើកំពូលតារាងជាមួយនឹង៣៥ពិន្ទុ តាមពីក្រោយដោយបឹងកេតមាន២៦ពិន្ទុ ខណៈវិសាខាមាន២៥ពិន្ទុ។ សម្រាប់ការប្រកួតជើងទី២នេះបានបញ្ចប់ហើយនឹងមានការប្រកួតជើងទី៣បន្តទៀត។ ការប្រកួតបែបនេះដើម្បីជំរុញឲ្យវិស័យបាល់ទាត់នៅកម្ពុជារីកចម្រើន និងមានគុណភាពសម្រាប់ក្រុមជម្រើសជាតិ និងក្លឹបអាជីព៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


