កីឡា
ពានសម្តេចតេជោ ហ៊ុន សែន រកឃើញ៤ក្រុមឡើងវគ្គ៨ក្រុមចុងក្រោយ
ក្រុមខ្លាំងណាហ្គាវើលដ៍ បឹងកេត វិសាខា និងព្រះខ័នរាជស្វាយរៀង បានឡើងទៅវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៦ ឆ្នាំ២០២២ បន្ទាប់ពីជើងទី២លទ្ធផលល្អដូចគ្នា។

វិសាខា បានឡើងទៅវគ្គ៨ក្រុមចុងក្រោយតាមរយៈជ័យជម្នះលើក្រុមបាល់ទាត់សៀមរាប នៅកីឡដ្ឋានរបស់ខ្លួនក្នុងរាជធានីភ្នំពេញដោយលទ្ធផល ៣-២ សរុបទាំងពីរជើង ៩-២។ កាលពីជើងទី១ វិសាខាបានយកឈ្នះដោយលទ្ធផល ៦-០។
ស្របពេលជាមួយគ្នានេះ ក្រុមណាហ្គាវើលដ៍ក៏បានឡើងទៅវគ្គ៨ក្រុមចុងក្រោយ បើទោះជាលទ្ធផលស្មើ ០-០ ជាមួយអាស៊ីអឺរ៉ុប យូណាយធីត នៅជើងទី២ សរុបទាំងពីរជើង ៤-០។ កាលពីជើងទី១ ណាហ្គាវើលដ៍បានយកឈ្នះដោយលទ្ធផល ៤-០។

ដំណាលគ្នានេះដែរ បឹងកេត បានបន្តទៅវគ្គ៨ក្រុមចុងក្រោយដែរ បន្ទាប់ពីជើងទី២បានយកឈ្នះ អាយអេសអាយ ដង្កោសែនជ័យ ដោយលទ្ធផល ៣-២ សរុបទាំងពីរជើង ៥-២។ កាលពីជើងទី១ បឹងកេតបានយកឈ្នះ ដោយលទ្ធផល ២-០។

ព្រះខ័នរាជស្វាយរៀង បានឡើងទៅវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីជើងទី២បានយកឈ្នះក្រុមសូលទីឡូអង្គរដោយលទ្ធផល ៤-០ សរុបទាំងពីរជើង ៥-0។ កាលពីជើងទី១ ព្រះខ័នរាជស្វាយរៀងបានយកឈ្នះដោយលទ្ធផលតឹងតែង ១-០៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


