កីឡា
មហាសេដ្ឋី Elon Musk ថាការចង់ទិញ Manchester United គ្រាន់ជាការលេងសើចប៉ុណ្ណោះ
Elon Musk បាននិយាយថា សម្ដីរបស់ខ្លួននៅលើ Twitter អំពីការទិញក្លិប Manchester United គឺជា “រឿងលេងសើច” បន្ទាប់ពីក្លិបបាល់ទាត់អង់គ្លេសមួយនេះ បានក្លាយជាប្រធានបទលើជំនួញទីផ្សារសម្រាប់មហាសេដ្ឋី។

កាលពីល្ងាចថ្ងៃអង្គារ បន្ទាប់ពីការបង្ហោះអំពីនយោបាយអាមេរិក លោក Musk ហាក់ដូចជានិយាយលេងសើចអំពីបញ្ហារបស់លោក ដែលបានសរសេរថា “ខ្ញុំទិញ Manchester United” ។ ប្រហែលបួនម៉ោងក្រោយមក លោកបានបន្ថែមថា៖ «នេះជារឿងកំប្លែងដែលមានយូរមកហើយនៅលើ Twitter។ ខ្ញុំមិនទិញក្រុមកីឡាទេ»។

អ្នកតាមដាន ចំនួន ១០៣ លាននាក់ របស់មហាសេដ្ឋីមួយចំនួននៅលើ Twitter បាននិងកំពុងចង់ឱ្យលោកទិញក្លិបដែលកំពុងយ៉ាប់យឺននៅបាតតារាងនៃក្របខ័ណ្ឌ Premier League របស់អង់គ្លេស បន្ទាប់ពីចាប់ផ្តើមរដូវកាលដ៏អាក្រក់បំផុតក្នុងរយៈពេលមួយសតវត្ស។
ការខកចិត្តជាច្រើនចំពោះទម្រង់លេងរបស់ក្លិបក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសចាប់តាំងពីការចាកចេញរបស់អ្នកចាត់ការជាទីស្រឡាញ់ លោក Sir Alex Ferguson ត្រូវបានដឹកនាំដោយគ្រួសារ Glazer ដែលបានគ្រប់គ្រងក្លិបចាប់តាំងពីការទិញក្លិបក្នុងតម្លៃ ៧៩០ លានផោន ក្នុងឆ្នាំ ២០០៥។
គួររំលឹកថា សារព័ត៌មាន The Mirror បានលាតត្រដាងកាលពីឆ្នាំមុនថា Glazers នឹងលក់ក្លិបបិសាចក្រហម ប៉ុន្ដែគឺមិនក្រោមតម្លៃ ៤ ពាន់លានដុល្លារឡើយ។ នេះត្រូវបានគេនិយាយថាជាតម្លៃអប្បបរមារបស់ពួកគេ។ ប៉ុន្មានថ្ងៃមុនក៏មានសេចដ្ដីរាយការណ៍ថា គ្រួសារម្ចាស់ក្លិប Glazers កំពុងត្រូវបានអ្នកគាំទ្រទទាមឱ្យក្លិបផងដែរ ដោយសារការមិនអើពើ និងមិនចំណាយលើការនាំចូលកីឡាករជាដើម ដែលធ្វើឱ្យក្លិបកាន់តែដុនដាប់ទៅ៕
អត្ថបទ៖ មន្នីរ័ត្ន
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១៥ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


