Connect with us

កីឡា

លោក ទុំ សារ៉ាយ៖ អគ្គិសនីកម្ពុជានៅតែមានចំណុចត្រូវកែតម្រូវ ទោះបានទម្លាក់គីរីវង់ ពីពានសម្តេចតេជោ

បានផុស

នៅ

ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា បានកៅអីឡើងវគ្គ ៨ ក្រុមចុងក្រោយពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ ២០២២ ជាផ្លូវការកាលពីម្សិលមិញ ក្រោយ​យកឈ្នះ​លើ​ក្លិប​បាល់ទាត់​គីរីវង់​សុខ​សែន​ជ័យ លទ្ធផល​សរុប​ទាំងពីរ​ជើង ៤-៣ ក្នុង​វគ្គ​ ១៦ ​ក្រុម​ចុងក្រោយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កាលពី​ជើង​ទី​ ១ អគ្គិសនី​កម្ពុជា បាន​យកឈ្នះ គីរីវង់​សុខ​សែន​ជ័យ ៣-២ នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា រាជធានី​ភ្នំពេញ បន្ទាប់មក​ជើង​ទី​ ២ ក្រុម​ទាំងពីរ​ស្មើគ្នា ១-១ នៅ​កីឡដ្ឋាន​គីរីវង់ ខេត្តតាកែវ ធ្វើឱ្យ​លទ្ធផល​សរុប​ទាំងពីរ​ជើង ៤-៣​។​

​នេះ​ជាការ​ឡើង​វគ្គ ៨​ ក្រុម​ចុងក្រោយ ២ ​ឆ្នាំ​ជាប់ៗ​គ្នា​សម្រាប់​អគ្គិសនី​កម្ពុជា បន្ទាប់ពី​ខកខាន ៣ ​ឆ្នាំ (២០១៨,២០១៩, ២០២០) ចាប់តាំងពី​លើកចុងក្រោយ​បាន​ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ហើយ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​ ៣​។​

​លោក ទុំ សា​រ៉ា​យ គ្រូបង្វឹក​របស់​ក្លិប​អគ្គិសនី​កម្ពុជា​បានឱ្យ ‘​កម្ពុ​ជាថ្មី​’ ដឹងថា​៖ «​សម្រាប់​ការប្រកួត​ជាមួយ​គីរីវង់ ក្រុម​របស់​យើង​រៀបចំ​បានល្អ ទាំង​ការហ្វឹកហាត់​ត្រៀម​មុន​ប្រកួត ទាំង​ការ​សម្រាក ហើយនឹង​ហូបចុក ហើយ​នៅពេល​ប្រកួត​ពួកគាត់​លេង​ជា​ក្រុម​បានល្អ សហការគ្នា​បានល្អ មានឱកាស​ច្រើនតែ​គាត់​ធ្វើ​អត់​បានល្អ អ៊ីចឹង​ហើយ​នេះ​ចំណុច​ខ្វះខាត​បន្តិចបន្តួច​ដែល​យើង​ត្រូវតែ​យកមក​បន្ថែម​នៅ​ប្រកួត​បន្ត​បន្ទាប់​ទៀត​។​»

«​គោលដៅ​ឆ្នាំនេះ ក្លិប​ដាក់​គោលដៅ​យ៉ាងហោចណាស់​ក៏​ឡើងទៅ​វគ្គ ៤​ ក្រុម​ចុងក្រោយ យើង​នឹង​ព្យាយាម​ឱ្យ​អស់ពី​សមត្ថភាព ការដាក់​គោលដៅ​គ្រាន់តែ​ជា​គោលដៅ ប៉ុន្តែ​អ្វីដែល​យើង​ធ្វើ​នៅលើ​ទីលាន​វា​ពិបាក​ជាង​ដែល​យើង​ដាក់​គោលដៅ អ៊ីចឹង​នឹង​ព្យាយាម​ធ្វើ​យ៉ាងម៉េច​ឱ្យ​ពួកគាត់​លេង​ជា​ក្រុម​ឱ្យ​បានល្អ​នៅពេល​ប៉ះ​ស្វាយរៀង​។​» អតីត​កីឡាករ​ព្រះខ័ន​រាជ​ស្វាយរៀង​រូបនេះ និយាយ​ពី​គោលដៅ​នៅក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ឆ្នាំ​ ២០២២​។​

​គួរ​បញ្ជាក់ថា នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ ក្លិប​អគ្គិសនី​កម្ពុជា នឹងត្រូវ​ជួប​ជាមួយ ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ដោយ​ជើង​ទី​ ១ គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី ​២៤ ខែសីហា ខណៈ​ជើង​ទី​ ២ នៅ​ថ្ងៃទី​ ៣១ ខែសីហា ឆ្នាំ​ ២០២២ ដើម្បី​សម្រេច​ក្រុម​ឡើងទៅ​វគ្គ​ពាក់​កណ្ដា​ផ្ដាច់ព្រ័ត្រ​៕

​អត្ថបទ​៖ មន្នី​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១០ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម