កីឡា
ម៉ុន វ៉ាន់ដា ចង់ឈ្នះពានសម្តេចតេជោ ហ៊ុន សែន ជាលើកទី ២ ជាមួយព្រះខ័នរាជស្វាយរៀង
ខ្សែបម្រើស្លាប ម៉ុន វ៉ាន់ដា ចង់ឈ្នះពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាលើកទី ២ ក្នុងអាជីពរបស់ខ្លួនជាមួយក្លិបព្រះខ័នរាជស្វាយរៀង នៅរដូវកាល ២០២២ នេះ។

និយាយដូច្នេះ គឺក្នុងពេលដែលក្រុមរបស់ខ្លួន ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង កំពុងត្រៀមខ្លួនប្រកួតជាមួយ ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា វគ្គ៨ក្រុមចុងក្រោយ ថ្នាក់ជាតិ ជើងទី ១ ពានរង្វាន់ដដែលខាងលើ។
ម៉ុន វ៉ាន់ដា បានប្រាប់ ‘កម្ពុជាថ្មី’ ឱ្យដឹងថា សម្រាប់ការត្រៀមខ្លួន គឺត្រៀមរួចរាល់បានល្អសម្រាប់ទាំងរូបគេ និងមិត្តរួមក្រុម ក្នុងជួបប្រកួតជាមួយក្រុមដែលកំពុងឡើងជើងនៅលីគទី ២ កម្ពុជា។ កីឡាករវ័យ ២៥ ឆ្នាំរូបនេះ បាននិយាយពីគូប្រកួត ដែលគេនិយមហៅ EDC ថា៖ «EDC ជាក្រុមខ្លាំងមួយដែលមិនអាចមើលរំលងបាន ព្រោះក្រុមនេះប្រើកីឡាករខ្មែរសុទ្ធ ហើយក៏ជាក្រុមដែលកំពុងធ្វើព្យុះភ្លៀងនៅលីគ ២ ផងដែរ។»

អតីតយុវជនរបស់ក្លិបបឹងកេត រូបនេះធ្លាប់បានឈ្នះពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាលើកដំបូងកាលពីឆ្នាំ ២០១៩ រូបគេក៏ជាអ្នករួមចំណែករកគ្រាប់បាល់បាន ១ គ្រាប់ផងដែរ។ ខណៈកាលពីឆ្នាំទៅក្រោយចូលរួមជាមួយ ព្រះខ័នរាជស្វាយរៀង បានទាត់គ្រាប់ជ័យជម្នះឱ្យបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ទម្លាក់ភ្នំពេញក្រោន ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប៉ុន្តែខកខានមិនអាចលេងនៅវគ្គផ្ដាច់ព្រ័ត្រ ដោយសារជាប់បម្រាមកាតលឿង។
វ៉ាន់ដា បានសង្កត់ធ្ងន់ដូច្នេះថា៖ «ពិតជាចង់ឈ្នះវាខ្លាំងណាស់ ព្រោះសោកស្ដាយសម្រាប់ឆ្នាំមុន ដែលមិនអាចចូលលេងបាននៅវគ្គផ្ដាច់ព្រ័ត្របាន។ សម្រាប់ការតាំងចិត្ត គឺជាការហ្វឹកហាត់រាល់ថ្ងៃដែលអាចឈានទៅដល់ពានមួយនេះ។»

បញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួប អគ្គិសនីកម្ពុជា ជើងទី ១ នៅថ្ងៃទី ២៤ ខែសីហានេះ នៅកីឡដ្ឋានអគ្គិសនីកម្ពុជា មុននឹងត្រលប់ជើងទី ២ ទៅទឹកដីកីឡដ្ឋានខេត្តស្វាយរៀង វិញនៅថ្ងៃទី ៣១ ខែសីហា៕
អត្ថបទ៖ មន្នីរ័ត្ន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


