កីឡា
អត្តពលកម្មហែលទឹក ទទួលបានសិទ្ធិអនុគ្រោះពីរប្រភេទកីឡា ចូលរួមប្រកួតអូឡាំពិកហ្គេម នៅជប៉ុន
កម្ពុជាទទួលបានសិទ្ធិអនុគ្រោះ(Wilrd Card)ចំនួនពីរប្រភេទកីឡា ដែលចាំបាច់ជាគោលការណ៍ គឺកីឡាអត្តពលកម្ម និងហែលទឹក ទៅចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូត្យូ ប្រទេសជប៉ុន នាខែកក្កដា ឆ្នាំ២០២១ខាងមុខ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា(NOCC) បានបញ្ជាក់ឲ្យដឹងថា កម្ពុជានឹងបញ្ជូនប្រតិភូនិងកីឡាករ កីឡាការិនីជម្រើសជាតិ ទៅចូលរួមប្រកួតអូឡាំពិកហ្គេមនេះ ប៉ុន្តែមានចំនួនតិចតួចទេប្រមាណ១០នាក់ប៉ុណ្ណោះ ដែលទទួលបាននូវសិទ្ធិអនុគ្រោះ។លោកបញ្ជាក់បន្ថែមថា បច្ចុប្បន្នកម្ពុជាទទួលបានសិទ្ធិអនុគ្រោះចំនួនពីរប្រភេទកីឡាដែលចាំបាច់ជាគោលការណ៍ប៉ុណ្ណោះ គឺកីឡាអត្តពលកម្ម និងហែលទឹក។

លោកអគ្គលេខាNOCC មានប្រសាសន៍ថា ការប្រកួតអូឡាំពិកហ្គេម នៅទីក្រុងតូក្យូលើកនេះ ខុសពីការប្រកួតមុនៗ ដោយសារវិបត្តិជំងឺកូវីដ-១៩ ទើបមិនអាចរៀបចំការប្រកួតជម្រុះបាន ហើយអូឡាំពិកអន្តរជាតិកំណត់យកចំណាត់ថ្នាក់បច្ចេកទេសខ្ពស់ៗកម្រិតពិភពលោក (World Ranking)តែម្តង។ ដោយឡែក សម្រាប់កីឡាករ កីឡាការិនីកម្ពុជា មិនទាន់ចូលដល់ចំណាត់ថ្នាក់ពិភពលោកបែបនេះទេ ដោយគ្រាន់តែទទួលបានត្រឹមសិទ្ធិអនុគ្រោះពីអូឡាំពិកអន្តរជាតិតែប៉ុណ្ណោះ។ លោកវ៉ាត់ ចំរើន បញ្ជាក់ជូនបន្ថែមថា បច្ចុប្បន្នកម្ពុជាទទួលបានសិទ្ធិអនុគ្រោះចំនួនពីរប្រភេទកីឡាដែលចាំបាច់ជាគោលការណ៍ប៉ុណ្ណោះ គឺកីឡាអត្តពលកម្ម និងហែលទឹក ហើយយើងកំពុងស្នើសុំសិទ្ធិអនុគ្រោះ(Wilrd Card)បន្ថែមលើប្រភេទកីឡាចំបាប់ តេក្វាន់ដូWT ទូកក្តោង គុនដាវ ជាដើម៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ CAMSOC កំណត់រួចស្រេចហើយនូវទីលានប្រកួតកីឡាលើទឹក សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


