កីឡា
ជំនួបព្រះខ័នរាជស្វាយរៀង និង បឹងកេត មានអ្នកគាំទ្រច្រើនបំផុតប្រចាំសប្តាហ៍ទី១៧
អ្នកគាំទ្របានចូលទស្សនាផ្ទាល់ក្នុងការប្រកួតរវាងម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង និង បឹងកេត ច្រើនជាងការប្រកួតផ្សេងៗសម្រាប់សប្តាហ៍ទី១៧នៃជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២។

សម្រាប់ការប្រកួតរវាងព្រះខ័នរាជស្វាយរៀងកាលពីថ្ងៃសៅរ៍ ទី២៧ខែសីហា នៅកីឡដ្ឋានស្វាយរៀង មានអ្នកគាំទ្រចំនួន២៧៩៣នាក់បានចូលទស្សនាផ្ទាល់។ មែនទែនទៅ នេះជាចំនួនអ្នកគាំទ្រដែលបានទិញសំបុត្រចូលទស្សនាផ្លូវការ ប៉ុន្តែនៅមានអ្នកគាំទ្រដែលមិនបានទិញសំបុត្រឈរមើលពេញជុំវិញទីលានប្រកួត។ ចំនួនទស្សនានេះមានអ្នកគាំទ្ររបស់ព្រះខ័នរាជស្វាយរៀងនៅខេត្តស្វាយរៀងផ្ទាល់ និងអ្នកគាំទ្ររបស់បឹងកេតដែលបានធ្វើដំណើរពីចម្ងាយ។

លទ្ធផលនៃការប្រកួតក្រុមទាំងពីរចែកគ្នាបាន១ពិន្ទុម្នាក់ប៉ុណ្ណោះ បន្ទាប់ពីស្មើគ្នា ២-២។ ២គ្រាប់របស់ម្ចាស់ផ្ទះរកបានដោយខ្សែការពារ សឿយ វិសាល នៅនាទីទី៥៤ និងខ្សែប្រយុទ្ធ Marcus Haber នៅនាទីទី៨៤ ខណៈ២គ្រាប់របស់ក្រុមភ្ញៀវរកបានដោយខ្សែប្រយុទ្ធ ម៉ាត់ នូរុណ នៅនាទីទី៤៨ និងកីឡាករ Sakari ILamari នៅនាទីទី៦៧។

ចំពោះអ្នកគាំទ្រ៣គូផ្សេងទៀតគឺ អង្គរថាយហ្គឺរជាមួយភ្នំពេញក្រោនមានអ្នកទស្សនា ១៨៥០នាក់។ ការប្រកួតរវាងកងយោធពលខេមរភូមិន្ទជាមួយណាហ្គាវើលដ៍មាន៤៥៧នាក់ និងវិសាខាប្រកួតជាមួយគិរីវង់សុខសែនជ័យមាន៣៨៧នាក់។

បន្ទាប់ពីចប់សប្តាហ៍ទី១៧ គម្លាតពិន្ទុរវាងក្រុមចំណាត់ថ្នាក់លេខ១ និងលេខ២កាន់តែកាត់បន្ថយ ខណៈពេលនេះ ព្រះខ័នរាជស្វាយរៀងឈរលើកំពូលតារាងមាន៣៩ពិន្ទុ តាមពីក្រោយដោយវិសាខា ដែលមាន៣៤ពិន្ទុ ហើយបឹងកេតមាន៣១ពិន្ទុ និងភ្នំពេញក្រោនមាន២៦ពិន្ទុ៕








អត្ថបទ៖ វីរបុត្រ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
មហាជនចោទ Bella ថា ព្យាយាមពាំងមុខ Taew ក្រោយធ្លាយឃ្លិបមួយកាលឆ្នាំ ២០១៩
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
Breaking News៖ តុលាការ សម្រេចផ្ដន្ទាទោសលោក កឹម សុខា រយៈពេល ២៧ឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Bella ត្រូវមហាជនថានាងពូកែយកមុខ សូម្បីតែពេលថតរូបកៀក Mew
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
អ្នកលេងអ៊ីនធឺណិតឆ្ងល់ថា Bella លែងជាសមាជិកក្នុងក្រុមស្រីស្អាតហើយ?
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
ភាពយន្តរបស់ Jennie ត្រូវគេហៅថាជា “រឿងអាសអាភាស”
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ចាប់ផ្សឹកចៅអធិការវត្តកំពូលពេជ្រ ក្រោយបែកធ្លាយរូបភាពស្លៀកស៊ីវិលចូលហាងពេលយប់
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ទីប្រឹក្សាសម្ដេចតេជោ ប្រគល់សៀវភៅ ២៧០ ក្បាល ជូនអភិបាលខេត្តកោះកុង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
បុគ្គលមួយក្រុមទម្លាយចរិតពិតរបស់ Bella នៅពីក្រោយឆាកសម្ដែង