Connect with us

កីឡា

ព្រឹត្តិការណ៍បាល់ទាត់អន្តរជាតិរបស់កម្ពុជា សំខាន់ៗ ៣ ដែលអ្នកគាំទ្រទន្ទឹងរង់ចាំនៅខែកញ្ញានេះ

បានផុស

នៅ

ត្រឹម​យប់​ថ្ងៃទី​ ៣១ ខែសីហា ពានរង្វាន់​បាល់ទាត់​ក្នុងស្រុក​របស់​កម្ពុជា នឹងត្រូវ​សម្រាក​ទាំងអស់ ដើម្បី​ទុកពេល​ឱ្យ​ក្រុម​ជម្រើសជាតិ​មាន​សកម្មភាព​ប្រកួត​លើ​ឆាក​អន្តរជាតិ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​ខែកញ្ញា ឆ្នាំ​ ២០២២​ នេះ មាន​ព្រឹត្តិការណ៍​បាល់ទាត់​សំខាន់ៗ​ ៣ ដែល​អ្នកគាំទ្រ​ទន្ទឹងរង់ចាំ ក្នុងនោះ​មានការ​ប្រកួត​របស់ ក្រុម​ជម្រើសជាតិ U-20 កម្ពុជា​, U-23 កម្ពុជា និង​ជម្រើសជាតិ​ឈុត​ធំ​។​

​ជម្រើសជាតិ U-20 កម្ពុជា ក្នុង​ខែកញ្ញា​នេះ​នឹងត្រូវ​ប្រកួត​ក្នុង​ពានរង្វាន់​ដ៏​សំខាន់ ពោលគឺ​ការប្រកួត​វគ្គ​ជម្រុះ ពាន​យុវជន​អាស៊ី​អាយុ​ក្រោម ២០ ​ឆ្នាំ (AFC U-20 Asian Cup Qualification Round) ដែល​គ្រោង​ធ្វើ​ពីថ្ងៃ​ទី​ ១៤ ដល់​ថ្ងៃទី​ ១៨ ខែកញ្ញា ឆ្នាំ​ ២០២២ នៅ​ទឹកដី​កណ្ដាល​ប្រទេស​តាជី​គី​ស្ថាន​។

​ពាន​នេះ​ក្រុម​ជម្រើសជាតិ​កម្ពុជា អាយុ​ក្រោម ២០ ​ឆ្នាំ ស្ថិតនៅ​ពូ​ល I ជាមួយ តាជី​គី​ស្ថាន​, សិង្ហ​បុរី និង​លី​បង់​។ U-20 កម្ពុជា ត្រូវ​ប្រកួត​នៅ​ថ្ងៃទី​ ១៤ ជួប​លី​បង់ ម៉ោង ៨ ​យប់​, ថ្ងៃទី​ ១៦ ជួប​សិង្ហ​បុរី ម៉ោង ១១ ​យប់ និង​ថ្ងៃទី​ ១៨ ម៉ោង ១១ ​យប់​ដូចគ្នា​ជួប​ម្ចាស់ផ្ទះ​តាជី​គី​ស្ថាន​។​

​បន្ទាប់មក​ គឺ​ការប្រកួត​មិត្តភាព​អន្តរជាតិ​រវាង U-23 កម្ពុជា ជាមួយ U-23 ជប៉ុន ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​ ២០ ខែកញ្ញា ឆ្នាំ​ ២០២២ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ វេលា​ម៉ោង ៧ ​យប់​។ នេះ​ជាការ​ប្រកួត​ដកស្រង់​បច្ចេកទេស ដើម្បី​ត្រៀម​ការប្រកួត​ស៊ី​ហ្គេម លើក​ទី​ ៣២ ឆ្នាំ​ ២០២៣ នៅ​កម្ពុជា​។​

​ចុងក្រោយ​គេ​ គឺជា​ការប្រកួត​របស់​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​កម្ពុជា ជាមួយ ក្រុម​ជម្រើសជាតិ​ឈុត​ធំ​បង់​ក្លា​ដេ​ស នៅ​ថ្ងៃទី ​២២ ខែកញ្ញា​ដដែល លើទឹក​ដី​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ វេលា​ម៉ោង ៧​យប់​ដូចគ្នា​ផងដែរ​។ ការប្រកួត​មិត្តភាព​នេះ​ក៏​ជាការ​ដកស្រង់​ដើម្បី​ត្រៀម​ប្រកួត​ក្នុង​ពានរង្វាន់​ជើងឯក​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ (AFF Mitsubishi Electric Cup 2022) នៅ​ចុងឆ្នាំ​ ២០២២​។​

​គិត​មកទល់ពេលនេះ បញ្ជី​ឈ្មោះ​បឋម​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា ទាំង​ ៣ ​ឈុត បានចេញ​រួចរាល់​អស់​ហើយ ខណៈ U-20 កម្ពុជា ចេញ​បញ្ជី ២៣ ​នាក់​ផ្លូវការ និង​គ្រោង​ចាក​ចេញទៅ​ប្រទេស​នៅ​តំបន់​អាស៊ី​កណ្ដាល អំឡុង​ថ្ងៃទី​ ១០ ខែកញ្ញា​៕

​អត្ថបទ​៖ មន្នី​រ័ត្ន​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៤ ម៉ោង មុន

​រង្វង់​កប់ពពក丨ផ្ទះធំប្រណិតនៅ La Vista ONEសញ្ញាសម្គាល់ខ្ពស់បំផុតនៅភ្នំពេញ!

កីឡា៧ ម៉ោង មុន

ពិធី​បើក​ការ​ប្រកួត​តេក្វាន់ដូ ITF៖ ឯកឧត្ដម​ ហ៊ុន​ ម៉ានី កីឡាជាស្ពានដ៏សំខាន់ក្នុងការរក្សាទំនាក់ទំនង

ព័ត៌មានជាតិ៧ ម៉ោង មុន

ភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រក​ព្រំដែនកម្ពុជា-ថៃមួយចំនួន​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

IDF៖ អ៊ីស្រាអែល​ជិត​សម្រេច​​គោលដៅ​គ្រប់គ្រង៧៥%នៃ​តំបន់​ហ្គាហ្សា

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ពលរដ្ឋនៅខណ្ឌដង្កោម្នាក់ បាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើម ហើយមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបានយកទៅប្រើប្រាស់ខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម