កីឡា
ពេជ្រ សម្បត្តិ ផ្តួលដៃគូឲ្យសន្លប់ដោយកែង២លើកជាប់គ្នា
អ្នកប្រដាល់គុនខ្មែរកំពុងល្បីឈ្មោះ ពេជ្រ សម្បត្តិ បានផ្តួលជើងខ្លាំង ធន់ ផានិត ឲ្យសន្លប់នៅដើមទឹកទី១ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រខ្សែក្រវាត់ភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ កាលពីថ្ងៃអាទិត្យម្សិលមិញនៅសង្វៀនបាយ័នស្ទឹងមានជ័យ។

ជ័យជម្នះក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះផ្តល់ឲ្យ ពេជ្រ សម្បត្តិ ឡើងទៅវគ្គផ្តាច់ព្រ័ត្រជួបជើងខ្លាំងថៃ ផាត់ថាណា ដើម្បីដណ្តើមខ្សែក្រវាត់ដែលមានប្រាក់រង្វាន់រហូតដល់៦ពាន់ដុល្លារអាមេរិក។ កាលពីម្សិលមិញ គូដែលកក្រើកខ្លាំងមិនចាញ់គូខ្មែរគឺជំនួបកីឡាករថៃទាំងពីរនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែល ផាត់ថាណា យកឈ្នះរៀមច្បង ទួនប៉េ ដោយពិន្ទុ បន្ទាប់ពីតស៊ូគ្នា៥ទឹកដ៏ស្វិតស្វាញ។
និយាយពី ពេជ្រ សម្បត្តិ ជាអ្នកប្រដាល់វ័យក្មេងដែលល្បីល្បាញតាមរយៈកណ្តាប់ដៃពិឃាតដែលលឿនរហ័ស ច្បាស់ និងមានទម្ងន់។ ជារឿយៗរូបគេបានផ្តួលដៃគូឲ្យសន្លប់តាមរយៈកណ្តាប់ដៃប្រចាំត្រកូលរបស់ខ្លួន។

យ៉ាងណាពីរប្រកួតចុងក្រោយ កូនសិស្សរបស់លោកគ្រូ ពេជ្រ សុផាន់ បានប្រើកែងដ៏គ្រោះថ្នាក់ជាងកណ្តាប់ដៃផ្តួលដៃគូឲ្យសន្លប់ពីរលើកជាប់គ្នា។ កាលវគ្គសន្សំពិន្ទុជុំចុងក្រោយ រូបគេបានផ្តួលកីឡាករថៃ ផេតម៉េតម៉ៃ ឲ្យសន្លប់ធំក្នុងទឹកទី២ តាមរយៈវ៉ៃកែងលើក្តោងច្រមុះ និងចុងក្រោយគឺផ្តួល ធន់ ផានិត ឲ្យសន្លប់ធំដើមទឹកទី១ដើម្បីផ្លែកែងលើក្តោងច្រមុះទៀត។
គិតទាំងការផ្តួល ធន់ ផានិត ឲ្យសន្លប់ល្ងាចមិញ ពេជ្រ សម្បត្តិ បានផ្តួលដៃគូឲ្យសន្លប់៣លើកហើយក្នុងចំណោមការប្រកួត៥លើកចុងក្រោយ គឺ ផេតម៉េតម៉ៃ ឲ្យសន្លប់ក្នុងទឹកទី២ និង រ៉ាក់ថែ ឲ្យសន្លប់ក្នុងទឹកទី២កាលវគ្គសន្សំពិន្ទុ។ ២ប្រកួតទៀតចាញ់ពិន្ទុ ទួនប៉េ និងឈ្នះពិន្ទុ ផាត់ថាណា។

វគ្គសន្សំពិន្ទុ
- ប្រកួតទី១ ចាញ់ ទួនប៉េ ដោយពិន្ទុ
- ប្រកួតទី២ ផ្តួល រ៉ាក់ថែ ឲ្យសន្លប់ទឹកទី២ ដោយកណ្តាប់ដៃ
- ប្រកួតទី៣ ឈ្នះ ផាត់ថាណា ដោយពិន្ទុ
- ប្រកួតទី៤ ផ្តួល ផេតម៉េម៉ៃ ឲ្យសន្លប់ទឹកទី២ ដោយផ្លែកែង
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
- ផ្តួល ធន់ ផានិត ឲ្យសន្លប់ទឹកទី១ ដោយផ្លែកែង
វគ្គផ្តាច់ព្រ័ត្រ ថ្ងៃទី១៨ ខែតុលា
- ពេជ្រ សម្បត្តិ VS ផាត់ថាណា

អត្ថបទ៖ វីរបុត្រ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


