Connect with us

កីឡា

ប្រធានាធិបតីឥណ្ឌូណេស៊ី ៖ FIFA នឹងមិនដាក់ទណ្ឌកម្មប្រទេសខ្លួន ជុំវិញសោកនាដកម្មបាល់ទាត់​ឡើយ

បានផុស

នៅ

ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក Joko Widodo បាន​និយាយ​ថា ប្រទេស​នេះ​នឹង​មិន​ប្រឈមមុខ​នឹង​ការ​ដាក់​ទណ្ឌកម្ម​ពី​ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់​ពិភពលោក (FIFA) នោះ​ទេ បន្ទាប់ពី​ការ​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ខាងក្នុង​ពហុ​កីឡដ្ឋាន ដែល​បិទ​ជិត​ពាក់កណ្ដាល និង​បាន​បណ្ដាល​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​នៅ​ច្រកចេញ ដោយ​បាន​សម្លាប់​មនុស្ស ១៣១ នាក់ ក្នុង​នោះ​មាន​កុមារ ១៧ នាក់។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Joko Widodo បាន​និយាយ​ថា ប្រធាន FIFA លោក Giani Infantino បាន​សរសេរ​នៅ​ក្នុង​លិខិត​មួយ​ទៅកាន់​គាត់​អំពី​កិច្ច​សហប្រតិបត្តិការ​ដ៏​មាន​សក្ដានុពល​រវាង​ប្រទេស​ឥណ្ឌូណេស៊ី និង FIFA ហើយ​ប្រទេស​នេះ នឹង​នៅតែ​ធ្វើជា​ម្ចាស់ផ្ទះ នៃ​ការប្រកួត​បាល់ទាត់​ពិភពលោក អាយុ​ក្រោម ២០ ឆ្នាំ (U-20 FIFA World Cup) ឆ្នាំក្រោយ ដែល​មាន​ការចូលរួម​ដោយ​ប្រទេស​ចំនួន ២៤ មកពី​ទ្វីប​ចំនួន ៥ ផ្សេងៗ​គ្នា។

លោក Widodo បាន​និយាយ​ក្នុង​វីដេអូ​មួយ​ដែល​បាន​បង្ហោះ​លើ​បណ្ដាញ YouTube របស់​ការិយាល័យ​ប្រធានាធិបតី​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ថា ៖ «​ផ្អែកលើ​លិខិត​នោះ សូម​អរគុណ​ព្រះ បាល់ទាត់​ឥណ្ឌូណេស៊ី មិន​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​ដោយ FIFA ទេ​»។

នៅ​ក្នុង​ពិធីសារ​សុវត្ថិភាព​, FIFA ណែនាំ​មិន​ឲ្យ​មាន​ការ​ប្រើប្រាស់​ឧស្ម័ន​បង្ហូរទឹកភ្នែក​នៅ​ក្នុង ឬ​ជុំវិញ​ពហុ​កីឡដ្ឋាន​នោះ​ទេ ហើយ​ណែនាំ​ឲ្យ​បើកទ្វារ​គ្រប់​ច្រកចេញ​ទាំងអស់​គ្រប់ពេល​ក្នុងអំឡុងពេល​ប្រកួត។ ខណៈ​ពេល​ដែល​ច្បាប់​ទាំងនោះ​ត្រូវ​បាន​ចាត់ទុកថា​ជា​ស្តង់ដារ​សុវត្ថិភាព ពួកគេ​មិន​អនុវត្ត​ចំពោះ​លីគ​ក្នុង​ស្រុក​ទេ ហើយ FIFA មិន​មាន​សិទ្ធិ​អំណាច​លើ​របៀប​ដែល​រដ្ឋាភិបាល​ក្នុង​តំបន់ និង​ប៉ូលិស​គ្រប់គ្រង​ហ្វូង​មនុស្ស​នោះ​ផង​ដែរ។

លោក​ប្រធានាធិបតី Widodo បាន​ទៅ​ទស្សនា​កីឡដ្ឋាន​បាល់ទាត់ Kanjuruhan ក្នុង​ទីក្រុង Malaang កាលពី​ថ្ងៃ​ពុធ ហើយ​បាន​និយាយ​ថា ទ្វារ​ចាក់សោ​ជាច្រើន​បាន​រួម​ចំណែក​ដល់​គ្រោះ​មហន្តរាយ​ដែល​កើតឡើង បន្ទាប់ពី​ការ​ប្រកួត​លីគ​រវាង​ម្ចាស់ផ្ទះ Arema FC និង Persebaya Surabaya កាលពី​ថ្ងៃ​ទី ០១ ខែ​តុលា។

សហព័ន្ធ​កីឡា​បាល់ទាត់​ឥណ្ឌូណេស៊ី ដែល​ស្គាល់​ក្នុងស្រុក​ថា PSSI បាន​តស៊ូ​ជា​យូរ​ណាស់​មក​ហើយ ក្នុង​ការ​គ្រប់គ្រង​ការ​ប្រកួត​ក្នុង​ស្រុក។

ការ​ទទួល​បាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​អាយុ​ក្រោម ២០ ឆ្នាំ (U-20 FIFA World Cup) នៅ​ឆ្នាំក្រោយ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ក្នុង​ការ​អភិវឌ្ឍ​បាល់ទាត់​របស់​ប្រទេស​ឥណ្ឌូណេស៊ី ដោយ​បង្កើន​ក្តី​សង្ឃឹម​ថា ការ​ប្រកួត​ដ៏​ជោគជ័យ​មួយ នឹង​បង្វែរ​បញ្ហា​ដែល​អូស​បន្លាយ​ជា​យូរ​មក​នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រជាជន​ជាង ២៧៧ លាន​នាក់​មួយ​នេះ។

តាំងពី​សប្ដាហ៍​មុន លីគ​ក្នុង​ស្រុក​ត្រូវ​បាន​ផ្អាក។ លោក Widodo បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​កីឡា អគ្គ​ស្នងការ​នគរបាល​ជាតិ និង​សហព័ន្ធ​បាល់ទាត់ ធ្វើការ​ស៊ើបអង្កេត​ឲ្យ​បាន​ហ្មត់ចត់ លើ​ការ​ប៉ះ​ទង្គិច​នៅ​កីឡដ្ឋាន​ដ៏​សាហាវ​នេះ។

លោក​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បាន​យល់ព្រម​ចាត់​វិធានការ​សហការ​ជាមួយ FIFA និង​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី ដើម្បី​បង្កើន​សុវត្ថិភាព​កីឡដ្ឋាន ដើម្បី​ទប់ស្កាត់​សោកនាដកម្ម​មួយ​ផ្សេងទៀត៕

ប្រភព ៖ AP – Associated Press

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

ជីវិតកម្សាន្ដ១៣ នាទីutes មុន

រឿង «Snow White» កាន់តែកៀកគ្រោះមហន្តរាយ ខណៈដែលភាពយន្តឈានដល់កម្រិតទាបបំផុត

សុខភាព២៤ នាទីutes មុន

ឈ្វេងយល់ពីវិធីសាស្ត្រព្យាបាលជំងឺមហារីកគ្រាប់ឈាម តាមរយៈបច្ចេកទេសទំនើបចុងក្រោយនៃមជ្ឈមណ្ឌល Parkway Cancer Centre

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

តម្លៃប្រេងអន្តរជាតិធ្លាក់ចុះតិចតួចប្រចាំថ្ងៃ តែកើនប្រចាំសប្ដាហ៍

ព័ត៌មានជាតិ២៧ នាទីutes មុន

ក្រសួងការងារ ប្រកាសពីតម្រូវការកម្លាំងពលកម្មក្នុងស្រុកជាង ៦ ម៉ឺនកន្លែង បម្រើវិស័យធំៗ ៣

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម