កីឡា
លោកគ្រូ Conor៖ «ព្រះខ័នរាជស្វាយរៀងត្រៀមខ្លួនបានល្អជួប វិសាខា ស្អែក»
ព្រះខ័នរាជស្វាយរៀងនឹងធ្វើដំណើរទៅជួប វិសាខា វេលាម៉ោង៦:៣០នាទីល្ងាច ថ្ងៃសៅរ៍ ទី២២ ខែតុលានេះ នៅកីឡដ្ឋានព្រីនស៍ សម្រាប់ការប្រកួតសប្តាហ៍ទី២១ នៃលីគកំពូលកម្ពុជា។

នេះជាជំនួបដ៏សំខាន់ និងគួរឲ្យចាប់អារម្មណ៍ដោយសារក្រុមកំពូលតារាងប៉ះក្រុមលេខ២។ ព្រះខ័នរាជស្វាយរៀងមាន៤៥ពិន្ទុ ឈរលើកំពូលតារាង បន្ទាប់ពីឈ្នះ១៤ដង ស្មើ៣ដង និងចាញ់៣ដង។ ចំណែក វិសាខា ដែលកំពុងឡើងជើងមាន៣៩ពិន្ទុ ឈរលេខ២ បន្ទាប់ពីឈ្នះ១២ដង ស្មើ៣ដង និងចាញ់៥ដង។
នេះជាការប្រកួតចុងក្រោយសម្រាប់ជុំទី៣ ប៉ុន្តែក្រុមទាំងពីរត្រូវប៉ះគ្នា២ដងទៀតក្នុងជំនួបក្រុមលំដាប់កំពូលទាំង៤ដើម្បីស្វែងរកជើងឯកប្រចាំរដូវកាល២០២២។

មុនការប្រកួតមកដល់នាថ្ងៃស្អែកនេះ លោក Conor Nestor បានប្រាប់«កម្ពុជាថ្មី»ថា ៖«យើងត្រៀមខ្លួនបានល្អ ប៉ុន្តែយើងនឹងអវត្តមានកីឡាករ O’Connell ដោយសារជាប់ពិន័យ ហើយយើងក៏អវត្តមានកីឡាករខ្លះទៀត ដោយសារពួកគេឈឺ។ យ៉ាងណា កីឡាករយើងហ្វឹកហាត់បានយ៉ាងល្អ ហើយយើងរីករាយសម្រាប់ការប្រកួតដ៏សំខាន់នេះ»។
ជួបគ្នា២លើកចុងក្រោយក្នុងលីគកំពូលកម្ពុជា២០២២នេះ ជុំទី១ ព្រះខ័នរាជស្វាយរៀង ឈ្នះ វិសាខា ២-១ ខណៈជុំទី២ វិសាខា យកឈ្នះវិញដោយលទ្ធផល ១-០។ ស្អែកនេះជាការជួបគ្នាក្នុងជុំទី៣ មុនពេលប៉ះគ្នា២លើកទៀតក្នុងជំនួបក្រុមកំពូលទាំង៤៕

អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


