កីឡា
បឹងកេត និង វិសាខា ធ្លាប់ជួបគ្នាតែម្តងគត់ក្នុងពានរង្វាន់សម្តេចតេជោ
ក្លឹបបាល់ទាត់វិសាខា និង បឹងកេត ត្រូវប៉ះគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៦ ឆ្នាំ២០២២ វេលាម៉ោង៦:៣០នាទីល្ងាច ថ្ងៃអាទិត្យ ស្អែកនេះ នេះនៅកីឡដ្ឋានរបស់ក្លឹបភ្នំពេញក្រោន។

បឹងកេត មានបទពិសោធជោកជាំជាងវិសាខា ក្នុងពានរង្វាន់សម្តេចតេជោនេះ ដោយសារក្រុមវ័យចំណាស់ជាងនេះបានចូលរួមប្រកួតដំបូងតាំងពីឆ្នាំ២០១៣។ ទោះជាយ៉ាងណា ក្រុមនេះទើបឡើងដល់វគ្គផ្តាច់ព្រ័ត្រ២ដងប៉ុណ្ណោះគិតទាំងឆ្នាំ២០២២នេះ។ ការឈានដល់វគ្គផ្តាច់ព្រ័ត្រ លើកដំបូងកាលពីឆ្នាំ២០១៩ និងបានក្លាយជាជើងឯកតែម្តង។
ចំណែកវិសាខាដែលជាក្លឹបទើបបង្កើតថ្មីបានចូលរួមប្រកួតក្នុងពានរង្វាន់សម្តេចតេជោនេះលើកដំបូងកាលពីឆ្នាំ២០២០ និងធ្វើបានល្អរហូតឈ្នះជើងឯកតែម្តង។ នៅឆ្នាំ២០២១ វិសាខាធ្វើបានល្អទៀតដោយឈានដល់វគ្គផ្តាច់ព្រ័ត្រ និងឈ្នះជើងឯកជាលើកទី២ជាប់គ្នា។ ឆ្នាំ២០២៣២នេះគឺជាការឈានដល់វគ្គផ្តាច់ព្រ័ត្រលើកទី៣ជាប់គ្នាដោយត្រូវជួបបឹងកេត។
មើលប្រវត្តិជួបគ្នា វិសាខា និងបឹងកេត ធ្លាប់ជួបគ្នាតែម្តងគត់កាលពីឆ្នាំ២០២០។ កាលណោះក្រុមទាំងពីរជួពគ្នានៅវគ្គ៨ក្រុមចុងក្រោយថ្នាក់ជាតិ។ ការប្រកួតប្រព្រឹត្តទៅ២ជើង និងស្វិតស្វាញខ្លាំងបំផុត។

ជើងទី១ នៅថ្ងៃទី៣០ ខែសីហា បឹងកេត និង វិសាខា បានបញ្ចប់៩០នាទីដោយលទ្ធផលស្មើគ្នា ១-១ នៅទឹកដីរបស់បឹងកេត។ នៅថ្ងៃទី៨ ខែតុលា ក្រុមទាំងពីរក៏នៅតែមិនអាចធ្វើបានលទ្ធផលឈ្នះចាញ់ឡើយ បន្ទាប់ពីចប់៩០នាទីស្មើគ្នា ៣-៣។ ទីបំផុត ការប្រកួតត្រូវទាត់ប៉េណាល់ទីកាត់សេចក្តីដើម្បីរកអ្នកឈ្នះ ហើយវិសាខា បានយកឈ្នះដោយគ្រាប់បាល់ ៤-៣ ដើម្បីបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ថ្ងៃអាទិត្យ ស្អែកនេះគឺជាការប៉ះគ្នាលើកទី២រវាងវិសាខា និងបឹងកេត ក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។ តើ វិសាខានឹងក្លាយជាងឯក៣ឆ្នាំជាប់គ្នា ឬ បឹងកេត បង្កើតកំណត់ត្រាឈ្នះលើកទី២៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
សន្តិសុខសង្គម១៩ ម៉ោង ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រឿងកាន់តែធំ! ប៉ាគីស្ថាន ថា ជនស៊ីវិលស្លាប់កើនដល់៣១នាក់ ខណៈយន្តហោះមួយគ្រឿងធ្លាក់នៅ ឥណ្ឌា