កីឡា
រឿងរ៉ាវដូចគ្នាចំនួន ២ កើតឡើងក្នុងជំនួប ៤ គូនៅ World Cup យប់មិញ
មានរឿងរ៉ាវដូចគ្នាចំនួន ២ បានកើតឡើងក្នុងជំនួប ៤ គូដូចជា អាហ្សង់ទីន ជួបជាមួយ អារ៉ាប៊ីសាអូឌីត, ដាណឺម៉ាក ប៉ះ ទុយណេស៊ី, ម៉ិកស៊ិក ប៉ះ ប៉ូឡូញ និងចុងក្រោយគឺ បារាំងប៉ះអូស្ត្រាលី ក្នុងព្រឹត្តិការណ៍បាល់ទាត់ World Cup នៅកាតា កាលពីថ្ងៃយប់ថ្ងៃអង្គារ ។

រឿងរ៉ាវដូចគ្នានោះគឺ លទ្ធផល ០-០ រវាងដាណឺម៉ាក ប៉ះ ទុយណេស៊ី និងម៉ិកស៊ិក ប៉ះ ប៉ូឡូញ ខណៈរឿងរ៉ាវមួយទៀតនោះគឺការវាយបកយកឈ្នះវិញរបស់ អារ៉ាប៊ីសាអូឌីត លើអាហ្សង់ទីន ក្នុងលទ្ធផល ២-១ និងការវាយបករបស់ មាន់គកបារាំងយកឈ្នះលើក្រុមកង់ហ្គូរ៉ូអូស្ត្រាលី ដោយលទ្ធផល ៤-១ ។

អាហ្សង់ទីន បើកការនាំមុខលើ អារ៉ាប៊ីសាអូឌីត ដោយការស៊ុតបាល់ពិន័យ ១១ ម៉ែត្រដោយកីឡាករ Lionel Messi នៅនាទីទី ១០ ហើយលទ្ធផលនេះបន្តរហូតដល់ចប់វគ្គទីមួយ ។ ចូលដល់វគ្គទី ២ ការប្រកួតទើបតែចាប់ផ្ដើមបាន ៤ នាទីប៉ុណ្ណោះ ពោលនៅនាទីទី ៤៩ ខ្សែប្រយុទ្ធពាក់អាវលេខ ១១ របស់អារ៉ាប៊ីសាអូឌីត Saleh Al-Shehri បានស៊ុតមួយជើងឆ្វេងចូលទីបានសម្រេច ធ្វើឲ្យលទ្ធផលប្រែប្រួល ១-១ ។

៤ នាទីបន្ទាប់មកទៀត ពោលនៅនាទីទី ៥៣ ខ្សែប្រយុទ្ធស្លាបរបស់អារ៉ាប៊ីសាអូឌីត Salem Al Dawasari ពាក់អាវលេខ ១០ បានស៊ុតមួយជើងស្ដាំយ៉ាងស្អាតផុតដៃអ្នកចាំទី Emiliano Martinez ចូលទីបានសម្រេច ធ្វើឲ្យអារ៉ាប៊ីសាអូឌីត នាំមុខវិញក្នុងលទ្ធផល ២-១ ខណៈលទ្ធផលនេះរក្សារហូតដល់លោកអាជ្ញាធរផ្លុំកញ្ចែបញ្ចប់ការប្រកួត បើទោះបីជាអាហ្សង់ទីនប្រឹងប្រែងសម្រុកយ៉ាងណាក៏ដោយ ។

ចំណែកមួយគូទៀតនោះ អូស្ត្រាលីក៏បានធ្វើការនាំមុខមុនលើបារាំងផងដែរ ក្នុងលទ្ធផល ១-០ ត្រឹមតែនាទីទី ៩ ប៉ុណ្ណោះ ស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធ Craig Goodwin ក្រោយការបញ្ជូនបាល់ពីកីឡាករ Mathew Leckie ។ លទ្ធផលនេះបានធ្វើឲ្យបារាំងបើកការវាយបកដូចទឹកបាក់ទំនប់ និងរកគ្រាប់បាល់តាមស្មើវិញដោយការតែតបញ្ចូលទីពីខ្សែបម្រើ Adrien Rabiot នៅនាទីទី ២៧ ។

៥ នាទីក្រោយមក ពោលនៅនាទីទី ៣២ បារាំងរកបានមួយគ្រាប់ទៀតនាំមុខ ២-១ វិញស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធ Olivier Giroud ដែលបញ្ជូនបាល់ដោយខ្សែបម្រើ Adrien Rabiot ហើយលទ្ធផលនេះរក្សារហូតដល់ចប់វគ្គទីមួយ ។
នៅវគ្គទី២ បារាំងក៏មិនបន្ថូរដៃក្នុងការរកគ្រាប់បាល់ដែរ ដោយនៅនាទីទី ៦៨ ខ្សែប្រយុទ្ធល្បឿនលឿន Kylian Mbappe រកបានគ្រាប់ទី៣ ដោយការតែតបញ្ចូលទីយ៉ាងស្អាត ក្រោយការបញ្ជូនបាល់ពីកីឡាករ Ousmane Dembele ខណៈ ៣ នាទីក្រោយមក បារាំងរកបានគ្រាប់ទី៤ ដោយការតែតបញ្ចូលទីដដែលដោយខ្សែប្រយុទ្ធ Olivier Giroud ហើយលទ្ធផល ៤-១ នេះបានបន្តដល់ចប់វគ្គទី២ តែម្ដង ៕

ដោយ ៖ ជីវ័ន្ត
ចុចអាន ៖ ដឹងទេ បាល់សម្រាប់ព្រឹត្តិការណ៍ World Cup នៅកាតា មានទម្ងន់ និងតម្លៃប៉ុន្មាន?
-
សន្តិសុខសង្គម១៣ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


