កីឡា
វិភាគ ព្យាករលទ្ធផល ១១នាក់ដំបូង ព័រទុយហ្គាល់ vs ហ្គាណា យប់នេះ
ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់នឹងបើកឆាកព្រឹត្តិការណ៍ជើងឯកបាល់ទាត់ពិភពលោក ឆ្នាំ២០២២នេះ ជាមួយក្រុមជម្រើសជាតិ ហ្គាណា វេលាម៉ោង១១យប់នេះ ក្នុងវគ្គសន្សំពិន្ទុពូល H។ អ្នកគាំទ្រនឹងមិនរំពឹងថា លទ្ធផលគូនេះធ្វើឲ្យពួកគេខកចិត្តដូចអាល្លឺម៉ង់ និងអាហ្សង់ទីន ដែលចាញ់ក្រុមអាស៊ី អារ៉ាប៊ីសាអូឌីត និងជប៉ុនឡើយ។
ព័រទុយហ្គាល់ជាក្រុមមកពីអឺរ៉ុបដែលសំបូរកីឡាករឆ្នើមៗ និងលេងនៅលីគកំពូលពិភពលោកជាច្រើន ប្រៀបធៀបនឹងជម្រើសជាតិហ្គាណាមកពីអាហ្វ្រិកខាងលិចដែលជាក្រុមក្មេងខ្ចី និងបទពិសោធតិចនៅក្នុងជើងឯកពិភពលោក ប៉ុន្តែមិនអាចមើលស្រាលបានទេសម្រាប់ជម្រើសជាតិមកពីអាហ្វ្រិក។

ព័ត៌មានកីឡាករ
ព័រទុយហ្គាល់គ្មានកីឡាករណាមួយមានរបួសគួរឲ្យព្រួយបារម្ភនោះទេ ប៉ុន្តែតារាឆ្នើម Cristiano Ronaldo បានខកខានក្នុងហ្វឹកហាត់ជាមួយក្រុមកាលពីប៉ុន្មានថ្ងៃមុន និងមិនបានចូលលេងក្នុងការប្រកួតមិត្តភាពដោយសារមានបញ្ហាពោះ ហើយទើបមានបញ្ហាជាមួយក្លឹប Manchester United ទៀត។ ចំណែកហ្គាណាគ្មានកីឡាករណាម្នាក់របួសដែរ ដូច្នេះក្រុមទាំងពីរពេញជើងដូចគ្នា។
កីឡាករគួរឲ្យចាប់អារម្មណ៍
គ្រប់គ្នាប្រហែលជាចាប់អារម្មណ៍ខ្លាំងលើតារាចាស់វស្សា Cristiano Ronaldo ប៉ុន្តែមិនអាចរំលងភ្នែកបានលើឡើយចំពោះខ្សែប្រយុទ្ធរបស់ AC Milan គឺកីឡាករ Rafael Leo កំពុងឡើងជើងខ្លាំងបង្ហាញខ្លួនក្នុងលីគអ៊ីតាលីរដូវកាលនេះ១៤ប្រកួតរកបាន៦គ្រាប់ហើយ ដូច្នេះរូបគេជាតារាគ្រោះកាចម្នាក់ក្នុងការប្រកួតនេះ។ ស្ថិតក្នុងវ័យ៣២ឆ្នាំ Andre Ayew បានក្លាយជាតារានាំសំណាងរបស់ហ្គាណា។ រដូវកាលនេះ រូបគេក៏កំពុងកាកកបនៅក្លឹប Al Sadd ដូច្នេះព័រទុយហ្គាល់ត្រូវប្រុងប្រយ័ត្នមែនទែន។

ប្រវត្តិជួបគ្នា
យប់នេះជាការជួបគ្នាលើកទី២រវាង ព័រទុយហ្គាល់ និង ហ្គាណា បន្ទាប់ពីជួបគ្នាលើកទី១ ក្នុង World Cup ឆ្នាំ២០១៤។ ពេលនោះ ព័រទុយហ្គាល់ ឈ្នះ ហ្គាណា ២-១ ហើយ Ronaldo ស៊ុតបាន១គ្រាប់ដែរ។ ក្រុមទាំងពីរធ្លាក់ក្នុងពូលដូចគ្នាកាលពីឆ្នាំ២០១៤។
៥ប្រកួតចុងក្រោយ
ព័រទុយហ្គាល់ ៖ ឈ្នះ៣ ចាញ់២ (ឈ្នះនីហ្សេរីយ៉ា ៤-០, ចាញ់ អេស្ប៉ាញ ០-១, ឈ្នះឆេក ០-៤, ចាញ់ស្វីស ១-០ និងឈ្នះឆេក ២-០)។
ហ្គាណា ៖ឈ្នះ៣ ចាញ់២ (ឈ្នះ ស្វីស ២-០, ឈ្នះ នីហ្គារ៉ាកា ០-១, ចាញ់ប្រេស៊ីល ៣-០, ចាញ់ នីហ្សេរីយ៉ា ០-២ និងឈ្នះ នីហ្សេរីយ៉ា ២-០)។

ព្យាករជម្រើស១១នាក់ដំបូង
ព័រទុយហ្គាល់អាចប្រើទម្រង់ ៤-៣-៣ ជាមួយជម្រើស១១នាក់ដំបូង Costa; Cancelo, Dias, Pepe, Mendes; Neves, Carvalho, Fernandes; Silva, Ronaldo និង Leao។
ហ្គាណា អាចប្រើទម្រង់ ៤-២-៣-១ ជាមួយជម្រើស១១នាក់ដំបូង Ati-Zigi; Lamptey, Amartey, Salisu, Mensah; Partey, Samed; Sulemana, Kudus, J. Ayew; និង A. Ayew។
ព្យាករលទ្ធផល
ព័រទុយហ្គាល់ជាក្រុមដែលមិនអាចមើលស្រាលបានទេសម្រាប់ ជើងឯកពិភពលោកឆ្នាំនេះ ពីព្រោះសំបូរកីឡាករឆ្នើមៗលើលោក។ ហ្គាណាប្រហែលជាស្វែងរកការបង្កើតប្រវត្តិសាស្ត្រដូចអារ៉ាប៊ីសាអូឌីត និងជប៉ុន ដូច្នេះព័រទុយហ្គាល់មិនប្រហែសបានឡើយ។ លទ្ធផល ព័រទុយហ្គាល់ ៣-០ ហ្គាណា៕

ប្រែសម្រួល៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
សន្តិសុខសង្គម៩ ម៉ោង ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រឿងកាន់តែធំ! ប៉ាគីស្ថាន ថា ជនស៊ីវិលស្លាប់កើនដល់៣១នាក់ ខណៈយន្តហោះមួយគ្រឿងធ្លាក់នៅ ឥណ្ឌា