កីឡា
ប៉ះ បែលហ្ស៊ិក យប់មិញ, ម៉ារ៉ុក ធ្វើរឿងចម្លែកមួយ ក្រោយច្រៀងភ្លេងជាតិចប់
ក្រុមបាល់ទាត់ជម្រើសជាតិម៉ារ៉ុកបានធ្វើរឿងដ៏ចម្លែកមួយក្នុងការប្រកួតវគ្គសន្សុំពិន្ទុតាមពូលជុំទី ២ ជាមួយនឹងបែលហ្ស៊ិក កាលពីយប់ថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកា ក្នុងព្រឹត្តិការណ៍បាល់ទាត់ FIFA World Cup ឆ្នាំ២០២២ នៅប្រទេសកាតា ។

រឿងចម្លែកនោះគឺ ម៉ារ៉ុក បានធ្វើការផ្លាស់ប្តូរអ្នកចាំទីនៅនាទីចុងក្រោយ បន្ទាប់ពីច្រៀងភ្លេងជាតិចប់ នៅមុនការប្រកួតចាប់ផ្ដើម ។ ប្រទេសអាហ្រ្វិកមួយនេះបានដាក់ឈ្មោះកីឡាករ Yassine Bounou ក្នុងជម្រើស ១១ នាក់ដំបូង ហើយអ្នកចាំទីលេខ ១ មួយនេះក៏បានឈរច្រៀងភ្លេងជាតិជាមួយមិត្តរួមក្រុមផងដែរ ។

អ្វីដែលកាន់តែចម្លែកទៀតនោះ គេក៏ឃើញអ្នកចាំទីដៃទីមួយរូបនេះចេញរូបភាព ១១ នាក់ដំបូង ក៏ដូចជាចាប់ដៃជាមួយកីឡករបែលហ្សិក នៅលើអេក្រង់ទូរទស្សន៍ផងដែរ ។ ប៉ុន្តែក្រោយមកអ្នកចាំទី Bounou ត្រូវបានប្ដូរជំនួសវិញដោយអ្នកចាំទីដៃទី ២ គឺកីឡាករ Munir Mohand Mohamedi El Kajoui សម្រាប់ការប្រកួតជាផ្លូវការ ។

ទន្ទឹមនោះ ក្នុងរយៈពេល ២៥ នាទីដំបូងនៃតង់ទីមួយ ពិធីកររបស់ទូរទស្សន៍ BBC ក៏បានអត្ថាធិប្បាយច្រឡំផងដែរ ដោយហៅអ្នកចាំទីដៃទីពីរ Munir ថាជាអ្នកចាំទីដៃទីមួយ Bounou ទៅវិញ បើទោះជាអ្នកចាំទី Munir ត្រូវកាមេរ៉ាថត និងជួយសង្គ្រោះបាល់ពីសំណាក់ខ្សែប្រយុទ្ធប៊ែលហ្សិក Michy Batshuayi ជាច្រើនលើកក៏ដោយ ។

គួរបញ្ជាក់ថា ក្រោយយកឈ្នះ ២-០ លើបែលហ្សិក, ក្រុមម៉ារ៉ុកឈរនៅលំដាប់ទី២ ក្នុងពូល F មាន ៤ ពិន្ទុស្មើក្រុមកំពូលតារាង ក្រូអាត ហើយការប្រកួតបន្ទាប់ ម៉ារ៉ុក នឹងត្រូវជួបជាមួយក្រុមបាតតារាងកាណាដា នៅថ្ងៃទី១ ខែធ្នូ វេលាម៉ោង ១០ យប់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Daily Star
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


