ព័ត៌មានជាតិ
កម្ពុជាចុះសន្ធិសញ្ញាជាមួយបែលហ្ស៊ិកក្នុងការដោះដូរទណ្ឌិតរវាងប្រទេសទាំងពីរ
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងយុត្តិធម៌ បានចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិតរវាងប្រទេសកម្ពុជា និងប្រទេសបែលហ្ស៊ិក ដែលនេះបានបង្ហាញពីការពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងប្រទេសទាំងពីរ។

សន្ធិសញ្ញានេះ ត្រូវបានចុះហត្ថលេខាកាលពីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ និងលោក Michel Parys ឯកអគ្គរាជទូតបែលហ្ស៊ិកប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក។

តាមការឱ្យដឹងដោយក្រសួងយុត្តិធម៌ សន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិតនេះ គឺជាក្របខ័ណ្ឌច្បាប់ដ៏មានសារៈសំខាន់មួយក្នុងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ដែលអនុញ្ញាតឱ្យមានការផ្ទេរទណ្ឌិតរវាងប្រទេសទាំងពីរទៅអនុវត្តទោសនៅប្រទេសកំណើតរបស់ខ្លួន សំដៅជំរុញឱ្យមានការសម្រេចបាននូវយុត្តិធម៌ និងការធ្វើសមាហរណកម្មទណ្ឌិតចូលទៅក្នុងសង្គមរបស់ខ្លួនវិញ។
ក្នុងជំនួបដែលធ្វើឡើងមុនពិធីចុះហត្ថលេខា នៅទីស្ដីការក្រសួងយុត្តិធម៌ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ និងលោកឯកអគ្គរាជទូតបែលហ្ស៊ិក ក៏បានពិភាក្សាការងារអំពីគោលបំណង និងសារៈសំខាន់នៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងមានភាពជិតស្និទ្ធបន្ថែមទៀត៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


