កីឡា
លោក Honda មិនអាចដឹកនាំ កម្ពុជា ប៉ះម៉ាឡេស៊ី យប់នេះ ដោយសារហេតុផលជាប់នៅប្រទេសកាតា
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បាននិងកំពុងត្រៀមខ្លួនប្រកួតមិត្តភាពអន្តរជាតិជាមួយ ម៉ាឡេស៊ី នាល្ងាចថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២៣ នេះ នាទីក្រុងគូឡាឡាំពួរ ដើម្បីជាការត្រៀមសម្រាប់ការប្រកួត ពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ ២០២២ (AFF Mitsubishi Electric Cup 2022) នៅចុងខែធ្នូ។

យ៉ាងណាមិញ លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ត្រូវបានដឹងថា មិនអាចចូលមកដឹកនាំក្រុមជម្រើសជាតិកម្ពុជាបានឡើយ ដោយសារលោកកំពុងស្ថិតនៅប្រទេសកាតា នៅឡើយ ក្នុងខណៈលោកចូលរួមព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (FIFA World Cup) នៅទីនោះនាមជាអ្នកអត្ថាធិប្បាយទូរទស្សន៍ជប៉ុន។

លោកបានសរសេរនៅលើគណនី Twitter ផ្ទាល់របស់លោកថា «ខ្ញុំនឹងស្នាក់នៅប្រទេសកាតា រហូតដល់ការប្រកួតបាល់ទាត់ពិភពលោក វគ្គផ្ដាច់ព្រ័ត្រ។ ជាអកុសល ជប៉ុនចាញ់ ប៉ុន្តែដោយផ្ទាល់ខ្លួន ខ្ញុំរីករាយជាមួយបរិយាកាសនេះរហូតដល់ទីបញ្ចប់ ខណៈពេលដែលស្រមៃមើលអនាគតរបស់ខ្ញុំក្នុងនាមជាគ្រូបង្វឹក ក៏ដូចជាអ្នកអត្ថាធិប្បាយ»។

ការណ៍នេះគឺបានសេចក្ដីថា លោកនឹងនៅរហូតដល់ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២២ ហើយបានសេចក្ដីថា សូម្បីតែការប្រកួតបើកឆាកពានរង្វាន់ AFF Mitsubishi Electric Cup 2022 ក៏ទំនងជាលោកអវត្តមានផងដែរ ដ្បិតការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី ២០ ខែធ្នូ។

សូមបញ្ជាក់ថា លោក Keisuke Honda អាចធ្វើបែបនេះបានដោយសារលោកគឺជាគ្រូបង្វឹកដែលស្ម័គ្រចិត្តដឹកនាំក្រុមជម្រើសជាតិកម្ពុជា ដោយមិនយកកម្រៃ ដូច្នេះនេះជាសិទ្ធិរបស់លោក ក្នុងការធ្វើបែបនេះ។ ទោះបីជាបែបនេះ ក្រុមការងាររបស់លោក ដែលមាន លោក Ryu Hirose ជាគ្រូបង្វឹក និងគ្រូជំនួយដទៃទៀត ក៏នៅតែបន្តដឹកនាំក្រុមជាធម្មតា ហើយក៏នឹងធ្វើតាមការណែនាំរបស់លោកពីចម្ងាយផងដែរ៕
អត្ថបទ ៖ មន្នីរ័ត្ន
-
កីឡា៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


