កីឡា
ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម បញ្ចេញទស្សនៈជុំវិញកីឡដ្ឋានប្រកួតអាស៊ានប៉ារ៉ាហ្គេម ២០២៣
ប្រធានសហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ (APSF) លោក Osoth Bhavilai បានសម្ដែងសុទិដ្ឋិនិយមជុំវិញដំណើរទស្សនកិច្ចពហុកីឡដ្ឋានជាតិមរតកតេជោ ជាទីដែលបម្រើដល់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ឆ្នាំ ២០២៣ នៅកម្ពុជា។ នេះនៅក្រោយដំណើរទស្សនកិច្ច រួមជាមួយប្រតិភូ ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស នៃសហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ (APSF) នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២២។

លោក Osoth Bhavilai មានប្រសាសន៍ថា «ការត្រួតពិនិត្យគ្រប់កីឡដ្ឋានប្រកួត បើទោះបីជាមានកីឡដ្ឋានខ្លះជួសជុលឡើងវិញ ប៉ុន្តែវាតែបន្តិចបន្តួចប៉ុណ្ណោះ អ្វីដែលប្រសើរនោះគឺវានៅកៀកកន្លែងស្នាក់នៅដែលអត្តពលិកអាចធ្វើដំណើរថ្មើរជើងទៅកាន់កីឡដ្ឋានប្រកួតដោយងាយស្រួល នេះគឺជាអ្វីដែលយើងបានឃើញ»។
«ក្នុងចំណោម ១៣ ប្រភេទកីឡា មាន ១១ ប្រភេទ ដែលយើងទទួលយកបាន ប៉ុន្តែនៅតែប៊ូស្យា (Bocia) និងបាល់បោះពិការភ្នែក (Goalball) ប៉ុណ្ណោះដែលយើងមិនទាន់បានឃើញពីការជួសជុល ក៏ដូចជាទីលានប្រកួត (floor) មែនទែន»។ លោក Osoth បានបន្ថែម។

ជុំវិញភូមិកីឡា ប្រធានសហព័ន្ធសញ្ជាតិថៃរូបនេះបានបន្តឲ្យដឹងទៀតថា «យើងព្រួយបារម្ភអំពីជណ្ដើរយន្ត ថាតើមានជណ្ដើរយន្តប៉ុន្មាន ទោះបីជាយ៉ាងណាក៏ដោយ ដោយសារភូមិកីឡានៅជិតទីតាំងប្រកួត ដូច្នេះយើងមិនចាំបាច់មានការដឹកជញ្ជូនពីកន្លែងមួយទៅកន្លែងមួយ ពួកគាត់មួយចំនួនអាចធ្វើដំណើរថ្មើរជើងពីភូមិកីឡា ទៅកីឡដ្ឋានបាន។ បញ្ហាព្រួយបារម្ភមួយទៀតរបស់យើងគឺបញ្ហាទំហំទ្វារបន្ទប់ទឹក ថាតើរទេះរបស់អត្តពលិកអាចចូលបាន ឬយ៉ាងណា ពីព្រោះយើងមិនទាន់បានឃើញនៅឡើយ ដូច្នេះយើងសង្ឃឹមថាបានឃើញទំហំទ្វារស្តង់ដារ»។
លោក Osoth Bhavilai បានសម្ដែងសុទិដ្ឋិនិយមថា កីឡដ្ឋាន និងទីលានប្រកួតភាគច្រើនគឺថ្មី ដែលមិនមែនជាកង្វល់ដ៏ធំឡើយ អ្វីដែលសំខាន់លោកត្រូវការការធ្វើការឲ្យបានកាន់តែជិតស្និទ្ធជាមួយ CAMAPGOC ដើម្បីអាចធ្វើឲ្យការរៀបចំបានកាន់តែល្អប្រសើរ។
ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ឆ្នាំ ២០២៣ នៅកម្ពុជា បានអនុម័តប្រភេទកីឡារួចរាល់ហើយ ដោយសម្រេចយកកីឡា ១៣ ប្រភេទ បូកកីឡាសម្ដែង ១ ប្រភេទ ក្នុងនោះផងដែរ ទីលានប្រកួតចំនួន ១៣ គឺមាន ១១ ទីលាន នឹងធ្វើការប្រកួតនៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ និង ២ ទីតាំងផ្សេងទៀត ប្រកួតនៅក្រៅពីពហុកីឡដ្ឋានជាតិមរតកតេជោ។ ការប្រកួត នឹងធ្វើឡើងពីថ្ងៃទី ០៣ ដល់ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២៣៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


