កីឡា
ទីបំផុតប៉ូលីសឥណ្ឌូនេស៊ី អនុញ្ញាតឱ្យអ្នកគាំទ្រ ៧០% ចូលទស្សនាពានរង្វាន់ AFF Cup 2022
អគ្គស្នងការនគរបាលជាតិ លោក Listyo Sigit Prabowo បានប្រកាសថា ការប្រកួតពានរង្វាន់បាល់ទាត់ជើងឯកអាស៊ាន ឆ្នាំ២០២២ ឬ (AFF Mitushibishi Electric Cup) នៅកីឡដ្ឋាន Gelora Bung Karno (GBK)ទីក្រុងហ្សាការតា ត្រូវបានអនុញ្ញាតឱ្យមានអ្នកចូលរួម៧០ភាគរយនៃចំណុះកីឡដ្ឋានទាំងមូល។

“យើងនឹងតាមដានដោយធ្វើការវាយតម្លៃហានិភ័យ ហើយកាលពីម្សិលមិញយើងបានចេញលិខិតអនុញ្ញាតឱ្យមានសកម្មភាពចូលទស្សនា AFF Cup។ បច្ចុប្បន្ននេះ ពួកយើងបានកំណត់ចំនួន៧០ភាគរយនៃសមត្ថភាពផ្ទុករបស់កីឡដ្ឋានប្រកួតផ្ទាល់” លោក Sigit បាននិយាយកាលពីថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០២២។
លោកបានពន្យល់ថា ការអនុញ្ញាតនេះ ត្រូវបានផ្តល់បន្ទាប់ពីក្រសួងយុវជន និងកីឡា និងសមាគមកីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) បានដាក់សំណើសុំការអនុញ្ញាតទៅប៉ូលីស។ ប្រសិនបើព្រឹត្តិការណ៍ដែលមានអ្នកចូលរួម ៧០ភាគរយដំណើរការដោយជោគជ័យ វានឹងកើនឡើងដល់ ១០០ភាគរយ។
លោក Sigit បាននិយាយថា “នេះក៏ដើម្បីរៀបចំសម្រាប់ការប្រកួតប្រជែងឱ្យកាន់តែប្រសើរឡើង យើងនឹងធ្វើជាម្ចាស់ផ្ទះ U20 FIFA World Cup ដូច្នេះអ្នកគ្រប់គ្នាត្រូវតែត្រៀមខ្លួន”។
ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី នឹងបើកការប្រកួតក្នុងពានរង្វាន់ AFF Cup 2022 ទល់នឹងកម្ពុជា នៅថ្ងៃសុក្រទី២៣ ខែធ្នូ វេលាម៉ោង ១៦:៣០នាទី ម៉ោងនៅទីក្រុងហ្សាការតា នៅកីឡដ្ឋាន Gelora Bung Karnoក្រុងSenayan ទីក្រុងហ្សាការតា។ បន្ទាប់មកការប្រកួតក្នុងដីមួយទៀត នឹងត្រូវប៉ះថៃ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ដោយចំនួនអ្នកទស្សនាមានកំណត់ដូចគ្នា។

គួររំលឹកថា ការណ៍ដែលអាជ្ញាធរទើបតែអនុញ្ញាតឱ្យអ្នកគាំទ្រចូលទស្សនាក្នុងកីឡដ្ឋាន គឺបន្ទាប់សោកនាដកម្មដែលនាំឱ្យយ៉ាងហោចណាស់មនុស្ស ១២៥នាក់បានស្លាប់ និងប្រហែល ៣២០នាក់បានរងរបួសនៅក្នុងការប្រកួតបាល់ទាត់លីគកំពូលឥណ្ឌូនេស៊ី ក្នុងគ្រោះមហន្តរាយកីឡដ្ឋានកីឡាដ៏អាក្រក់បំផុតមិនធ្លាប់មានរបស់ពិភពលោក៕
ប្រភព៖ tempo.co
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ


