កីឡា
ម្ចាស់មេដាយស៊ីហ្គេម លើកទី៣១ នឹងទទួលបានប្រាក់រង្វាន់ពីរដ្ឋថ្ងៃទី២៦ ធ្នូនេះ
កីឡាករ កីឡាការិនីដែលជាម្ចាស់មេដាយមាស ប្រាក់ និងសំរឹទ្ធ ៩៣នាក់ ពីកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម រួមទាំងគ្រូបង្វឹក គ្រូជំនួយ ៤២នាក់នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាល នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ។

រាជរដ្ឋាភិបាលនឹងចំណាយថវិកាប្រមាណជិត ៤០០០ លានរៀន ប្រគល់ជូនដល់គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ជយលាភីមេដាយមាស ប្រាក់ និងសំរឹទ្ធទាំង ១៣៥នាក់។
- មេដាយមាស១គ្រឿង (១វិញ្ញាសា) ទទួលបាន ៤០លានរៀល
- មេដាយប្រាក់១គ្រឿង (១វិញ្ញាសា) ទទួលបាន ៣០លានរៀល
- មេដាយសំរឹទ្ធ១គ្រឿង (១វិញ្ញាសា) ទទួលបាន ១៦លានរៀល
ចំពោះគ្រូបង្វឹកទទួលបានប្រាក់រង្វាន់ ១០០% ស្មើនឹងកម្រិតមេដាយខ្ពស់ជាងគេ។ គ្រូជំនួយនឹងទទួលបាន ៧០%នៃមេដាយដែលអត្តពលិករបស់ខ្លួនដណ្តើមបាន។
ពិធីប្រគល់រង្វាន់នេះនឹងធ្វើឡើង នៅក្រសួងការពារជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។

កម្ពុជាដណ្តើមបានមេដាយពីកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម លើ១៥ប្រភេទកីឡា ក្នុងនោះមាស៩គ្រឿង ប្រាក់១៣គ្រឿង និងសំរឹទ្ធ៤១គ្រឿង។
- ១-កីឡាវ៉ូវីណាម ឈ្នះមេដាយមាស ៣ ប្រាក់ ២ និងសំរឹទ្ធ ៩ សរុប ១៤គ្រឿង។
- ២-កីឡាប៉ូល និងប៉េតង់ ឈ្នះមេដាយមាស ២ ប្រាក់ ២ និងសំរឹទ្ធ ៣ សរុប ៧គ្រឿង។
- ៣-កីឡាឃីកបុកស៊ីង ឈ្នះមេដាយមាស ១ ប្រាក់ ៣ និងសំរឹទ្ធ ១ សរុប ៥គ្រឿង។
- ៤-កីឡាចំបាប់ ឈ្នះមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ៦ សរុប ៦គ្រឿង។
- ៥-កីឡាប្រដាល់គុនខ្មែរ ឈ្នះមេដាយមាស ១ និងសំរឹទ្ធ ៦ សរុប ៧គ្រឿង។
- ៦-កីឡាតេក្វាន់ដូ WT ឈ្នះមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ៣ សរុប ៥គ្រឿង។
- ៧-កីឡាកាយសម្ព័ន្ធ ឈ្នះមេដាយប្រាក់ ៣ និងសំរឹទ្ធ ១ សរុប ៤គ្រឿង។
- ៨-កីឡាប្រដាល់សកល ឈ្នះមេដាយប្រាក់ ១ និងសំរឹទ្ធ ៣ សរុប ៤គ្រឿង។
- ៩-កីឡាការ៉ាតេ ឈ្នះមេដាយសំរឹទ្ធ ៣គ្រឿង។
- ១០-កីឡាវូស៊ូ ឈ្នះមេដាយសំរឹទ្ធ ៣គ្រឿង។
- ១១-កីឡាបាល់ទះក្នុងសាលជម្រើសជាតិកម្ពុជា ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង។
- ១២- កីឡាយូដូ ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង។
- ១៣-កីឡាហែលទឹក ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង។
- ១៤-កីឡាជឺជីតស៊ូ ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង។
- ១៥-កីឡាទូករ៉ូអ៊ីង ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង។
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


