កីឡា
កុក បូរីស មិនអាចលេងបានទេ កម្ពុជា ប៉ះ ព្រុយណេ ស្អែកនេះ
ខ្សែការពារ កុក បូរីស មិនអាចលេងបានទេនៅពេលក្រុមជម្រើសជាតិកម្ពុជា ទទួល ជម្រើសជាតិ ព្រុយណេ វេលាម៉ោង៥ល្ងាច ផ្សាយផ្ទាល់ដោយទូរទស្សន៍ BTV ថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ នេះសម្រាប់ការប្រកួតសន្សំពិន្ទុលើកទី៣ ក្នុងពូល A នៃជម្រើសជើងឯក AFF Championship ឆ្នាំ២០២២។
សម្រាប់ការប្រកួតដែលកម្ពុជាឈ្នះហ្វីលីពីន ដោយលទ្ធផល ៣-២ កាលពីថ្ងៃទី២០ ខែធ្នូ កន្លងទៅនេះ កុក បូរីស ត្រូវបានប្តូរចូលជំនួស អន ចាន់ប៉ូលីន ហើយបានបង្កកំហុសត្រូវបានអាជ្ញាកណ្តាលពិន័យកាតលឿង នៅនាទីទី ៦៤។

នៅពេលកម្ពុជាចាញ់ម្ចាស់ផ្ទះឥណ្ឌូនេស៊ី ដោយលទ្ធផល ១-២ កាលពីថ្ងៃទី២៣ ខែធ្នូ កន្លងទៅនេះ កុក បូរីស ត្រូវបានប្តូរចូលជំនួស អ៊ិន សូដេវិដ នៅនាទី ៦៧ ហើយបង្កកំហុសត្រូវបានអាជ្ញាកណ្តាលពិន័យកាតលឿង នៅនាទី៦៨។ ដូច្នេះការទទួលបានពិន័យកាតលឿង២លើកជាប់គ្នា ខ្សែការពារកម្ពុជារូបនេះមិនអាចលេងបានទេនៅពេលកម្ពុជាប្រកួតជាមួយព្រុយណេ ថ្ងៃទី២៩ ខែធ្នូនេះ។ រូបគេជាកីឡាករកម្ពុជាតែម្នាក់គត់ដែលទទួលបានកាតលឿងសម្រាប់ការប្រកួតទាំងពីរលើករបស់កម្ពុជា។
ចំណែកកីឡាករព្រុយណេវិញ ខ្សែការពារ Awang Jufri ក៏មិនអាចលេងបានដែរសម្រាប់ការប្រកួតជាមួយកម្ពុជា ដោយសាររូបគេទទួលបានពិន័យកាតក្រហមនៅពេល ព្រុយណេ ចាញ់ឥណ្ឌូនេស៊ី ០-៧ កាលពីថ្ងៃទី២៦ ខែធ្នូ កន្លងទៅ។
សូមបញ្ជាក់ថា ព្រុយណេ អស់ឱកាសឡើងវគ្គបន្តហើយ បន្ទាប់ពីចាញ់៣ប្រកួតជាប់គ្នាគឺចាញ់ថៃ ០-៥, ចាញ់ ហ្វីលីពីន ១-៥ និងចាញ់ឥណ្ឌូនេស៊ី ០-៧។ ថ្ងៃស្អែកជាការប្រកួតបង្ក្រប់កិច្ចរបស់ ព្រុយណេ ខណៈកម្ពុជា ជាការប្រកួតលើកទី៣ បន្ទាប់ពីលើកទី១ឈ្នះ ហ្វីលីពីន ៣-២, លើកទី២ ចាញ់ឥណ្ឌូនេស៊ី ១-២ និងថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ខាងមុខ ត្រូវប្រកួតបញ្ចប់សន្សំពិន្ទុក្នុងពូលជាមួយម្ចាស់ផ្ទះថៃ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
នយោបាយ៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


