Connect with us

កីឡា

ប្រមុខដឹកនាំក្រុម​ប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ផ្ដល់អនុសាសន៍ ត្រូវយកចិត្តទុកដាក់លើ ប្រភេទកីឡាមានឧត្តមភាព

បានផុស

នៅ

នាព្រឹកថ្ងៃទី៥ មករាឆ្នាំ២០២៣នេះ កីឡា៨ប្រភេទបានបង្ហាញជូននូវស្នៀតពិសេសៗនៃកីឡានិមួយៗក្នុង​ពិធី​សំណេះសំណាល ជាមួយថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡា​ការិនី នៃ​អគ្គ​លេខា​ធិកា​រដ្ឋាន​ក្រុម​ប្រឹក្សាកីឡាក្រសួងមហាផ្ទៃនៅសាលប្រជុំ នៃ​សាកល​វិទ្យាល័យភូមិន្ទភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស សិទ្ធិ អនុរដ្ឋលេខាធិការ ទទួលជួយការងារដឹកនាំអគ្គ​លេខា​ធិកា​រដ្ឋាន​ក្រុម​ប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានមានប្រសាសន៍ពីប្រវិត្ដ អង្គភាពកីឡាក្រសួងមហាផ្ទៃថា ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៥៩ ដែលកាលណោះ ជា  “ក្រុមប្រឹក្សារាជតម្រួតកម្ពុជា ” ជាអង្គការកីឡាដំបូង នៃកងកម្លាំងនរគរបាលជាតិ ដោយស្នាព្រះហស្ត ព្រះករុណាព្រះបាទ សម្តេចព្រះបរមរតនៈកោដ្ឋ នរោត្តម សីហនុ ដែលពេលនោះ ទ្រង់ក៍ជាព្រះបិតាកីឡាជាតិផងដែរ។

ស្ថាប័នកីឡានេះ បានចាប់បដិសន្ធិ និងកែរទម្រង់ឡើងវិញនៅឆ្នាំ២០១៣ដោយមានឈ្មោះថា “ សហភាពកីឡានគរ បាលជាតិកម្ពុជា ” ហើយដំណើរការមកដល់ ចុងឆ្នាំ២០១៩ទើបត្រូវបានធ្វើការកែរសម្រួលជាថ្មី និងប្តូរឈ្មោះមកជា “ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ”។

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅថ្នាក់ដឹកនាំក្រសួងមហាផ្ទៃដែលជួយគាំទ្រ ប្រភេទកីឡានីមួយៗ​របស់ក្រសួង។

ពាក់ព័ន្ធនឹងព្រឹត្តិការណ៍កីឡានៅកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីការទទួលធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នាឆ្នាំ២០២៣នេះ ដោយបន្ថែមថាព្រឹត្តិការណ៍នេះនឹងបង្កឱកាស ឱ្យកម្ពុជាពង្រឹង និងពង្រីកសក្ដានុពលផ្នែកកីឡារបស់ខ្លួនដែលក្នុងនោះក៏មានកីឡាករ កីឡាការិនី ជម្រើសជាតិ មួយចំនួនមានសមាសភាពចេញពីក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃនេះដែរ។ ទោះបីជាបានជាប់ជម្រើសជាតិ ឬមិនបានក៏ដោយ កីឡាករ កីឡាការិនីទាំងអស់ត្រូវតែបន្តខិតខំហ្វឹកហាត់ឱ្យបានកាន់តែខ្លាំងក្លា។

លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់អនុសាសន៍ឱ្យក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ យកចិត្តទុកដាក់លើប្រភេទកីឡា​មានឧត្តមភាព ហើយជាមួយគ្នានេះ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃដែលទទួលជួយប្រភេទកីឡានីមួយៗ ត្រូវបង្កើនការគាំទ្រ​ឱ្យបានកក់ក្ដៅដើម្បីអភិវឌ្ឍន៍ប្រភេទកីឡាទាំងនោះឱ្យកាន់តែមានការរីកចម្រើន។

គួររំលឹកថា ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ តែងតែដណ្តើមយកមេដាយគ្រប់ការប្រកួត ពិសេសតែងតែឈរលើ កំពូលតារាងនៃការប្រកួត ជាក់ស្តែង ព្រឹត្តិការណ៍កីឡាជាតិលើកទី១ ឆ្នាំ២០១៦ ទទួលបានមេដាយសរុប៥៣គ្រឿង (មាស២៧ ប្រាក់១២ និងសំរឹទ្ធ១៤) កីឡាជាតិលើកទី២ ឆ្នាំ២០១៨ ទទួលបានមេដាយសរុប ១៤៩គ្រឿង (មាស៨៣ ប្រាក់៤៣ និងសំរឹទ្ធ២៣) និង​ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២២ ទទួលបានមេដាយសរុប២១១គ្រឿង (មាស១០៣ ប្រាក់៥៨ និងសំរឹទ្ធ៥០) នាំឱ្យក្រសួងមហាផ្ទៃឈរនៅលំដាប់ទី១ទូទាំងប្រទេស។

ចំពោះព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម កាលពីខែឧសភា ឆ្នាំ២០២២កន្លងទៅ កម្ពុជាទទួលបានមេដាយសរុប ៣៥គ្រឿង (មាស០៧ ប្រាក់០៨ និងសំរឹទ្ធ២០) ។ ចំពោះការប្រកួតក្នុងព្រឹត្តិការណ៍ផ្សេងៗនៅឆាកអន្តរជាតិវិញ អគ្គលេខាធិការដ្ឋាន បានបញ្ជូនអត្តពលិកទៅចូលរួម ការប្រកួតនៅប្រទេសមួយចំនួនដូចជា៖ ចិន, ហូឡង់ដ៍, កូរ៉េ, និងថៃជាដើម ដោយទទួលបានមេដាយសរុប ១៥៦គ្រឿង (មាស៤២ ប្រាក់៦៨ និងសំរឹទ្ធ៤៦)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម