កីឡា
ពេជ្រ សម្បត្តិ អាចនឹងវ៉ៃពាក់ស្រោមដៃ MMA ដើម្បីត្រៀមប្រឡូកក្រៅប្រទេស
ពេជ្រ សម្បត្តិ បានកំពុងលេចធ្លោក្នុងពិភពប្រដាល់គុនខ្មែរមួយរយៈពេលចុងក្រោយនេះដោយឈ្នះខ្សែក្រវាត់២គ្រឿងសម្រាប់អាជីពរបស់ខ្លួនទាំងវ័យក្មេង ប៉ុន្តែរូបគេមិនទាន់មានបទពិសោធក្នុងការចេញប្រកួតក្រៅប្រទេសនៅឡើយទេ។

ជាពិសេសទៀតនោះ ពេជ្រ សម្បត្តិ នៅមិនទាន់ជួបដៃគូក្នុងស្រុកដែលជាជើងខ្លាំងជួរមុខលំដាប់ A ឡើយ ដូចជា ឃីម បូរ៉ា, ឈុត សេរីវ៉ាន់ថង, ម៉ឺន មេឃា ជាដើមដើម្បីបង្កើនបទពិសោធកាន់តែច្រើន។
ទោះជាយ៉ាងណា លោក ពេជ្រ សុផាន់ ដែលជាគ្រូបង្វឹកផ្ទាល់របស់ ពេជ្រ សម្បត្តិ ប្រហែលជារៀបចំឲ្យកូនសិស្សរបស់លោកបានជួបសាកសមត្ថភាពជាមួយជើងខ្លាំងគុនខ្មែរជួរមុខដើម្បីវាស់ស្ទង់កម្រិតសមត្ថភាព និងបង្កើនបទពិសោធ។

ជាងនេះទៀតនោះ លោកគ្រូ ពេជ្រ សុផាន់ បានឲ្យដឹងថា លោកចង់ឲ្យកូនសិស្ស បានប្រកួតដោយពាក់ស្រោមដៃគុនចម្រុះ (MMA) ឬរុំអំបោះឆៅ ពីព្រោះពេលចេញប្រកួតនៅសង្វៀនធំៗក្រៅប្រទេសអាចប្រើស្រោមដៃគុនចម្រុះ ឬរុំអំបោះឆៅ ដូចជាសង្វៀន ONE Championship, Thai Fight និងសង្វៀនផ្សេងៗទៀត។
លោក ពេជ្រ សុផាន់ បញ្ជាក់ថា ការធ្វើបែបនេះដើម្បីឲ្យកូនសិស្សសាំ ស៊ូធន់ និងមានបទពិសោធមុនពេលចេញទៅប្រឡូកសង្វៀនក្រៅប្រទេស ខណៈការប្រកួតនៅសង្វៀនក្នុងស្រុកសព្វថ្ងៃនេះប្រើហ្គង់ធម្មតា។

ដើម្បីចេញប្រឡូកនៅសង្វៀនក្រៅប្រទេសឲ្យទទួលបានជោគជ័យ អ្នកលេងគុនខ្មែរត្រូវមានចំណុចមួយចំនួនដូចជា សមត្ថភាពខ្ពស់ ចេញអាវុធឲ្យបានលឿនរហ័ស និងមានស្មារតីរឹងមាំ មិនភ័យខ្លាច។ នៅចាំបានថា ឡៅ ចិត្រា ដែលចេញទៅប្រកួតនៅសង្វៀន ONE ត្រូវបានកីឡាករថៃ Superlek ទាត់សន្ធាប់ញាប់ផ្ទួនៗ ខណៈ ឡៅ ចិត្រា បានទប់ ហើយទាត់សងវិញមិនទាន់បាន១ផង ត្រូវគេទាត់១០ជើងបាត់។
ពេជ្រ សម្បត្តិ ត្រូវបានអ្នកគាំទ្រមើលឃើញថាជាកីឡាករដែលមានកម្លាំងស៊ុហ្វខ្លាំង ស៊ូធន់ កណ្តាប់ដៃធ្ងន់ និងកែងល្អ ប៉ុន្តែស្ទើរបច្ចេកទេស។ រូបគេត្រូវបង្កើនបច្ចេកទេស និងជង្គង់ឲ្យបានច្រើនថែមទៀត។

តាមការគ្រោងទុក ពេជ្រ សម្បត្តិ អាចនឹងចេញទៅប្រកួតនៅក្រៅប្រទេសនាចុងខែកុម្ភៈ ខាងមុខនេះ៕
អត្ថបទ៖ វីរបុត្រ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


