កីឡា
មកដឹងប្រវត្តិដៃគូរបស់ ពេជ្រ សម្បត្តិ ថ្ងៃអាទិត្យនេះ វ៉ៃនៅខ្មែររាប់ភ្លេច
ម្ចាស់ខ្សែក្រវាត់ថ្មីថ្មោង២គ្រឿង ពេជ្រ សម្បត្តិ ឡើងសង្វៀនទៀតហើយនាថ្ងៃអាទិត្យ ទី១៥ ខែមករា នេះនៅសង្វៀនខារ៉ាបាវ បាយ័នស្ទឹងមានជ័យចាប់ពីម៉ោង៦ល្ងាចតទៅ។
ដៃគូរបស់ ពេជ្រ សម្បត្តិ លើកនេះគឺកីឡាករថៃ ផេតណាមអេក ស.ស ប្រះកន (Petchnamek Sor.Sor Prakorn) ដែលធ្លាប់ប្រឡូកសង្វៀនគុនខ្មែររាប់ឆ្នាំមកហើយ ហើយក៏ជួបជើងខ្លាំងគុនខ្មែរជាច្រើនរូបដែរ ដូច្នេះរូបគេស្គាល់ច្បាស់ណាស់សង្វៀនគុនខ្មែរ។

សូមបង្ហាញជូនខ្លះៗពីប្រវត្តិដែលកីឡាករថៃរូបនេះធ្លាប់ប៉ះអ្នកលេងគុនខ្មែរកន្លងមក។ រូបគេធ្លាប់ផ្តួល ឡុង ឡា ក្នុងទឹកទី៤, ឈ្នះពិន្ទុ អេលីត សាន់, ឈ្នះពិន្ទុ ថា សារ៉ុន និងឈ្នះពិន្ទុ វ៉ែន រាជ។ ជាមួយគ្នានេះ រូបគេធ្លាប់ចាញ់ពិន្ទុ ម៉ឺន មេឃា ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់មួយ, ធ្លាប់ចាញ់សន្លប់ក្រោមស្នាដៃរបស់ ឡុង បេនលឿន និង វៀត ប៊ុនឌឿន។
បច្ចុប្បន្ននេះ ផេតណាមអេក មានអាយុប្រហែលជា២៧ឆ្នាំ និងមានកម្ពស់១,៦៥ម៉ែត្រ។ បើនិយាយពីអាវុធនៅលើសង្វៀនវិញ រូបគេពូកែកណ្តាប់ដៃ ទាត់ និងជង្គង់ជាផ្លែគួរឲ្យកត់សំគាល់ ហើយក៏មានកម្លាំងស៊ុហ្វស៊ូទ្រាំល្អដែរ។ ទោះជាយ៉ាងណា ដោយសារឆ្លងកាត់សង្វៀនច្រើនឆ្នាំ និងអាយុកាន់តែច្រើន កម្លាំងស៊ុហ្វរបស់គេបច្ចុប្បន្ននេះនឹងមិនខ្លាំងដូចមុនទេ។
ចំណែក ពេជ្រ សម្បត្តិ ទើបអាយុ២០ឆ្នាំ និងមានកម្ពស់ ១,៦៥ម៉ែត្រ ហើយកំពុងឡើងកូដខ្លាំង។ កីឡាករគុនខ្មែររូបនេះពូកែកណ្តាប់ដៃ និងកែងដែលមានទម្ងន់ធ្ងន់ ហើយកម្លាំងស៊ុហ្វខ្លាំងរឹងមាំ។

គូនេះពូកែប្រើកណ្តាប់ដៃដូចគ្នា ប៉ុន្តែច្បាស់ណាស់ថា ផេតណាមអេក នឹងព្យាយាមដើរថយក្រោយ ការពារ និងវាយបក។ បើពុំនោះទេរូបគេចាប់អោបដើម្បីឡើងជង្គង់ ពីព្រោះរូបគេវ៉ៃដោយប្រើបច្ចេកទេសច្រើនជាងកម្លាំងបាយ។ ស្របពេល ពេជ្រ សម្បត្តិ នឹងដើរចេញវ៉ៃកណ្តាប់ដៃផ្ទួន ហើយទំនងជាមានការដាក់សម្ពាធខ្លាំងដោយសារខ្លួនមានកម្លាំងស៊ុហ្វល្អជាង។
ជារួម ការប្រកួតរបស់ ពេជ្រ សម្បត្តិ ជាមួយ ផេតណាមអេក នឹងមិនចប់៥ទឹកទេ។ អ្នកលេងគុនខ្មែរមានភាគរយខ្ពស់ក្នុងការទទួលបានជ័យជម្នះសម្រាប់ការប្រកួតនេះ៕
អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច២ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ២៣ ម៉ោង agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


