កីឡា
សម្តេចតេជោ ហ៊ុន សែន «ថ្ងៃទី២៥ មករានេះជាចលនាជាតិត្រៀមស៊ីហ្គេម២០២៣»
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានយកថ្ងៃទី២៥ ខែមករា ខាងមុខនេះជាយុទ្ធនាការជាតិមួយសម្រាប់ការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាបានទន្ទឹងរង់ចាំអស់រយៈពេល៦៤ឆ្នាំហើយ។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ៖«ថ្ងៃទី២៥នេះ គឺចាប់ផ្តើម ធ្វើឲ្យមានចលនាជាតិមួយ រាប់ថយក្រោយ។ ២៥ រាប់ថា ១០០ថ្ងៃ ដល់ទី២៦ ៩៩ថ្ងៃ ដល់ទី២៧ ៩៨ថ្ងៃ.. រាប់ថយក្រោយ។ ហើយព្រះមហាក្សត្រ ព្រះអង្គនឹងទ្រង់យាងទៅអង្គរវត្ត ដើម្បីប្រទានភ្លើងកីឡាចេញពីអតីតរាជធានីអង្គរតែម្តង នៅក្នុងមីនា រួចហើយត្រូវរត់ឆ្លងកាត់ប្រទេសនានា (ប្រទេសអាស៊ាន) រួចហើយចូលមកទីក្រុងភ្នំពេញរបស់យើងសម្រាប់ការប្រកួត។ នេះជាព្រឹត្តិការណ៍ដ៏ធំ ហើយយើងត្រូវចំណាយលុយក៏ច្រើន។ រឿងធ្វើស្តាត ធ្វើកន្លែងការប្រកួតក៏បានមិត្តចិនជួយស្តាតមួយដ៏ល្អ។ ជាមួយនឹងការដែលយើងត្រូវប្រើថវិកាកសាងខ្លួនឯងបូកបន្ថែម។ បើគិតទៅ ពីមុនខ្ញុំនិយាយតែ៤០លាន (ដុល្លារ) មួយឆ្នាំ យើងបង្កក៣ឆ្នាំ។ ឥឡូវថវិកាសម្រាប់បម្រើដល់ការប្រកួតនេះ និងការកសាងនានានេះ ឡើងដល់ជាង១០០លាន»។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែមករា ក្នុងសប្តាហ៍នេះសល់ត្រឹមតែ១០០ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍កីឡាធំជាប្រវត្តិសាស្ត្រដំបូងនៅកម្ពុជាគឺស៊ីហ្គេម លើកទី៣២ នឹងចូលមកដល់ ខណៈគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមរបស់កម្ពុជាដែលហៅកាត់ CAMSOC និងភាគីពាក់ព័ន្ធទាំងអស់បាន និងកំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងនាមជាម្ចាស់ផ្ទះ។ បន្ទាប់ពីចប់ស៊ីហ្គេម លើកទី៣២ កម្ពុជាត្រូវបន្តរៀបចំព្រឹត្តិការណ៍កីឡាជនពិការគឺអាស៊ានប៉ារ៉ាហ្គេម លើកទី១២។
ស៊ីហ្គេម លើកទី៣២ នឹងបើកជាផ្លូវការនាថ្ងៃទី៥ ខែឧសភា និងបិទបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា ខណៈ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងបើកជាផ្លូវការនៅថ្ងៃ៣ ខែមិថុនា និងបញ្ចប់នៅថ្ងៃទី៩ ខែមិថុនា នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕
អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


