Connect with us

កីឡា

ក្រុម​ខេត្តព្រៃវែង និង​យុវជន​ទ័ព បន្ត​ប្រជែង​គ្នា​នៅ​កំពូល​តារាង​ពានរង្វាន់​លី​គ​លំដាប់​ទី​២

បានផុស

នៅ

​ក្រុម​ខេត្តព្រៃវែង និង​យុវជន​TIFFI Army U21 (​យុវជន​ទ័ព​) កំពុង​បន្ត​ប្រដេញ​គ្នា​ក្នុង​ពានរង្វាន់​លី​គ​លំដាប់​ទី​២ (Cambodian 2nd League) ឆ្នាំ​២០២០ ដែល​មាន​សមាជិក​ចំនួន​១០​ក្រុម ក្រោយ​បញ្ចប់​កម្មវិធី​ប្រកួត​ក្នុង​សប្ដាហ៍​ទី​៧ នៅ​ល្ងាច​ថ្ងៃ​អង្គារ សប្ដាហ៍​នេះ បន្ទាប់ពី​ក្រុម​ទាំង​២​ប្រកួត​គ្នា​បញ្ចប់​ដោយ​លទ្ធផល​ស្មើគ្នា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លទ្ធផល​ប្រកួត​ប្រចាំ​សប្ដាហ៍​ទី​៧ ធ្វើឡើង​នៅ​ថ្ងៃ​ទី​១២ ខែ​មករា ​ឆ្នាំ​២០២១ នៅ​វេលា​ម៉ោង​៣:៣០​នាទី​ដំណាលគ្នា ដោយ​ក្រុម​ខេត្ត​កោះកុង ចាញ់​ភ្នំពេញ​ក្រោ​ន ១​ទល់​០ លើ​ទីលាន​វិទ្យាល័យ​កោះកុង ហើយ​ក្រុមបាល់ទាត់​ឬ​ទ្ធិ​សែន ចាញ់​ក្រុម​អាយ អេស អាយ ដ​ង្គោ​សែន​ជ័យ ១​ទល់​០ លើ​ទីលាន​វិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ក្រុម​ខេត្ត​ស្វាយរៀង ចាញ់​ក្រុម​ខេត្ត​ត្បូងឃ្មុំ ៩​ទល់​២ នៅ​ទីលាន​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង ក្រុម​ខេត្ត​សៀមរាប ឈ្នះ​ក្រុម​ខេត្ត​កំពង់ស្ពឺ ៦​ទល់​០ នៅ​កីឡដ្ឋាន​កីឡដ្ឋាន​ខេត្ត​សៀមរាប និង​ក្រុម TIFFI Army U21 ស្មើគ្នា​១​ទល់​១ ជាមួយ​ក្រុម​ខេត្តព្រៃវែង លើ​ទីលាន​កីឡដ្ឋាន​ស្តា​ត​ចាស់ ក្នុង​រាជធានី​ភ្នំពេញ​។​

​ជំហាន​ដំបូង​ពានរង្វាន់​លី​គ​ទី​២​ឆ្នាំ​២០២០ គ្រោង​ដំណើរការ​ពីថ្ងៃ​ទី​៣ ខែ តុលា ដល់​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២០ ប៉ុន្តែ​ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ​១៩ ទើប​ឲ្យ​ពន្យារ​ពេល​ប្រកួត​នេះ​តែម្តង​។ ផែនការ​រៀបចំ​កាលវិភាគ​ថ្មី​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដោយ​ប្រកួត​នៅ​សេសសល់​ត្រូវ​ដំណើរការ​ពីថ្ងៃ​ទី​១២ ដល់​៣០ ខែ​មករា ឆ្នាំ​២០២១ ពោលគឺ​សប្ដាហ៍​ទី​៧,​ទី​៨ ,​ទី​៩ និង​ប្រកួត​ខ្វែង​រវាង​ក្រុម​មាន​ពិន្ទុ​ខ្ពស់​ជាងគេ​ទាំង​៤ ដើម្បី​ស្វែងរក​ជើងឯក​។​

​សូមបញ្ជាក់ថា​ ពានរង្វាន់​លី​គ​ទី​២ ឆ្នាំ​២០២០ មាន​ក្រុមបាល់ទាត់​ជា​សមាជិក​ចំនួន​១០​ក្រុម​បាន​ចុះឈ្មោះ​ចូលរួម​ប្រកួត ដូចជា​ក្រុម​កោះកុង​អែ​ហ្វ​ស៊ី​,​ខេត្តកំពង់ស្ពឺ​,​ខេត្តព្រៃវែង​, ឬ​ទ្ធិ​សែន​,​ខេត្ត​ត្បូងឃ្មុំ​,U21​ភ្នំពេញ​ក្រោ​ន​, អាយ​អេស​អាយ ដង្កោ​សែន​ជ័យ​, សៀមរាប​អែ​ហ្វ​ស៊ី​,​ខេត្តស្វាយរៀង និង TIFFI Army U21​។ ក្រុម​ជើងឯក​នឹងមាន​ឱកាស​ឡើងទៅ​លេង​ក្នុង​លី​គ​កំពូល​កម្ពុជា ឆ្នាំ​២០២១ ខាងមុខ​។​

​សម្រាប់​ប្រកួត​បន្ទាប់​ប្រចាំ​សប្ដាហ៍​ទី​៨ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​៣​រសៀល​ដំណាលគ្នា ដោយ​ក្រុម​ខេត្ត​កំពង់ស្ពឺ ជួប​ក្រុម​ខេត្ត​ត្បូងឃ្មុំ លើ​ទីលាន​វិទ្យាល័យ​ខេត្តកំពង់ស្ពឺ ហើយ​ក្រុម​ខេត្តព្រៃវែង ជួប​ក្រុម​ខេត្ត​សៀមរាប នៅ​កីឡដ្ឋាន​ខេត្ត​ព្រៃវែង ក្រុម​ភ្នំពេញ​ក្រោ​ន ជួប​ក្រុម TIFFY ARMY FC នៅ​កីឡដ្ឋាន Smart RSN Stadium ហើយ​ក្រុម​ខេត្តកោះកុង ជួប​ក្រុម​អាយ អេស អាយ ដង្កោ​សែន​ជ័យ នៅ​ទីលាន​វិទ្យាល័យ​កោះកុង និង​ក្រុម​ឬ​ទ្ធិ​សែន ជួប​ក្រុម​ខេត្តស្វាយរៀង នៅ​វិទ្យាល័យ​កំពង់ត្រឡាច​។​ ​ពានរង្វាន់​លី​គ​លំដាប់​ទី​២​បានចាប់ផ្ដើម​ជា​លើកដំបូង​កាលពី​ឆ្នាំ​២០១៦ ដោយ​កាលនោះ​មាន ៩​ក្រុម​ចូលរួម​ប្រកួត ហើយ​ជើងឯក​ គឺ​បាន​ទៅ​ក្លិប​គីរីវង់​សុខ​សែន​ជ័យ​។ នៅ​ឆ្នាំ​២០១៧ មាន ៧​ក្រុម​ចូលរួម​ប្រកួត ហើយ​ជើងឯក​ គឺ​បាន​ទៅ​ក្លិប​វិសាខា​។ ក្រោយមកទៀត​នៅ​ឆ្នាំ ២០១៨ និង ២០១៩ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា មិនបាន​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង​នោះទេ​៕​

អត្ថបទ៖ ម៉េង ហួរ

សូមចុចអាន៖ ​ក្រសួង​អប់រំ និង​NOCC​ ប្រកាស​ទទួល​សហព័ន្ធ​កីឡាប្រដាល់​ឃី​ក​បុក​ស៊ី​ង​កម្ពុជា​ជា​ផ្លូវការ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣៩ នាទី មុន

Avian Influenza (AI): ការស្វែងយល់អំពីការគ្រប់គ្រង និងការការពារជំងឺផ្ដាសាយបក្សីក្នុងប្រទេស កម្ពុជា

ព័ត៌មានអន្ដរជាតិ៤២ នាទី មុន

អ៊ីស្រាអែល ប្រមូលរបស់ទ្រព្យក្រុមហាម៉ាសត្រៀមបើកផ្លូវចូលទីក្រុងភាគ​ខាងត្បូងហ្គាហ្សា

កីឡា១ ម៉ោង មុន

ជើងឯកម៉ុងហ្គោលី Erdene មកដល់កម្ពុជា យប់មិញត្រៀមប្រកួតដណ្តើមខ្សែក្រវាត់

ព័ត៌មានជាតិ២ ម៉ោង មុន

លោកបណ្ឌិត លី ធុជ បញ្ជាក់ពីសារៈសំខាន់នៃការបញ្ជូនរបាយការណ៍តម្លាភាពនៃការអនុវត្តអនុសញ្ញាឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មកររោងចក្រ អ.ជី សប្បាយចិត្តចំពោះការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗលឿនជាងការកំណត់

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៤ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម