កីឡា
សិង្ហបុរី ប្រទេសអាស៊ានទី២ ប្រើប្រាស់ VAR ក្នុងលីគរបស់ខ្លួនសម្រាប់រដូវកាលឆ្នាំ២០២៣
សមាគមបាល់ទាត់សិង្ហបុរី (FAS) បាននិយាយកាលពីថ្ងៃសុក្រថា បច្ចេកវិទ្យាវីដេអូជំនួយការអាជ្ញាកណ្តាល (VAR) នឹងត្រូវប្រើប្រាស់ជាលើកដំបូងក្នុងរដូវកាល២០២៣ នៃលីគកំពូលសិង្ហបុរី (Singapore Premier League) ដែលចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ។

បន្ទាប់ពីឆ្លងកាត់ការវាយតម្លៃចុងក្រោយដោយស្ថាប័នគ្រប់គ្រងពិភពលោក (FIFA) សមាគមបាល់ទាត់សិង្ហបុរី (FAS) ត្រូវបានផ្តល់ភ្លើងខៀវ ដែលនឹងធ្វើឱ្យលីគកំពូលសិង្ហបុរី (SPL) ក្លាយជាលីគអាជីពទី២ នៅអាស៊ីអាគ្នេយ៍បន្ទាប់ពីប្រទេសថៃ ដែលប្រើប្រាស់ VAR។
នាយកអាជ្ញាកណ្តាលនៃសមាគមបាល់ទាត់សិង្ហបុរី (FAS) លោក Nazeer Hussain បាននិយាយថា៖ «ប្រព័ន្ធ VAR កំពុងក្លាយជាមុខងារសំខាន់នៅក្នុងកីឡាបាល់ទាត់ចាប់តាំងពីការណែនាំរបស់វាមក ហើយយើងរីករាយដែលមានការសាកល្បងនេះសម្រាប់ SPL ដែលនឹងជួយពង្រឹង និងលើកកំពស់កម្រិតនៃមន្ត្រីនៅទីនេះ»។

វានឹងត្រូវបានប្រើប្រាស់លើកដំបូងក្នុងការប្រកួត Community Shield ដែលជាប្រពៃណីសម្រាប់លីគក្នុងស្រុក មុនពេលលីគចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ ដោយម្ចាស់ជើងឯកលីគកំពូលសិង្ហបុរី (SPL) ក្លិប Albirex Niigata FC នឹងត្រូវប្រឈមមុខនឹងម្ចាស់ជើងឯក Singapore Cup ក្លិប Hougang United នៅថ្ងៃទី១៩ ខែកុម្ភៈ។
រដូវកាល២០២៣ នៃលីគកំពូលសិង្ហបុរី ដែលអូសបន្លាយរហូតដល់ចុងខែសីហា នឹងត្រឡប់ពីទម្រង់ប្រកួត ៤ជុំទៅជាទម្រង់ ៣ជុំវិញ ដោយក្រុមនីមួយៗលេង ២៤ប្រកួត៕
ប្រភព ៖ straitstimes.com
អត្ថបទ ៖ មន្នីរ័ត្ន

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


