កីឡា
អូស្ត្រាលី នឹងចំណាយ ៤,៨ ពាន់លានដុល្លារ លើការសាងសង់ទីលានកីឡាអូឡាំពិក ឆ្នាំ ២០៣២
ប្រទេសអូស្ត្រាលី បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួននឹងចំណាយប្រាក់ចំនួន ៧,០ ពាន់លានដុល្លារអូស្ត្រាលី (៤.៨ ពាន់លានដុល្លារ) លើការសាងសង់កន្លែងសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ ២០៣២ (2032 Brisbane Oylmpic) រួមទាំងចំនួនកៅអីផ្ទុកទស្សនិកជនថ្មី ១៧,០០០ កៅអី និងការកែប្រែកីឡដ្ឋាន Gabba ផងដែរ។

រដ្ឋធានី Queensland បានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក រដូវក្តៅ ឆ្នាំ ២០៣២ និងប៉ារ៉ាឡាំពិក កាលពី ២ ឆ្នាំមុន ដែលបានសេចក្ដីថាជាព្រឹត្តិការណ៍អូឡាំពិក លើកទី ៣ នៅប្រទេសអូស្ត្រាលី បន្ទាប់ពីធ្លាប់ធ្វើនៅឆ្នាំ ១៩៥៦ នៅទីក្រុង Melbourne និងបន្ទាប់មកនៅឆ្នាំ ២០០០ នៅទីក្រុងស៊ីដនី។
រដ្ឋាភិបាលរដ្ឋ នៃរដ្ឋ Queensland នឹងចំណាយប្រាក់ចំនួន ២.៧ ពាន់លានដុល្លារអូស្ត្រាលី ទៅក្នុងការអភិវឌ្ឍកីឡដ្ឋាន Gabba ឡើងវិញ ដោយពង្រីកកន្លែងអង្គុយរបស់ខ្លួនពី ៨,០០០ ទៅ ៥០,០០០ កៅអី។
លើសពីនេះ កណ្ដាលទីក្រុង Brisbane នឹងទទួលបានកីឡដ្ឋានក្នុងផ្ទះថ្មី ១៧,០០០ កៅអី ដែលមានតម្លៃ ២.៥ ពាន់លានដុល្លារអូស្ត្រាលី ដែលចំណាយដោយរដ្ឋាភិបាលសហព័ន្ធ។ វានឹងរួមបញ្ចូលអាងហែលទឹកដែលអាចដកចេញបានបន្ទាប់ពីហ្គេម ដើម្បីបង្កើតកន្លែងព្រឹត្តិការណ៍ផ្ទាល់។
ថវិការដ្ឋ និងសហព័ន្ធចំនួន ១.៨៧ ពាន់លានដុល្លារអូស្ត្រាលីផ្សេងទៀត នឹងបន្តលើ ១៦ កន្លែងថ្មី ឬធ្វើឲ្យប្រសើរឡើង។
នាយករដ្ឋមន្ត្រី Anthony Albanese បាននិយាយនៅក្នុងសារព័ត៌មានមួយថា “វាច្បាស់ណាស់ថា យើងត្រូវបង្កើន និងបំពេញផ្នែករបស់យើងមិនត្រឹមតែដើម្បីបង្កើតហ្គេមល្អបំផុតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីបន្សល់ទុកនូវកេរ្តិ៍ដំណែលយូរអង្វែងសម្រាប់ Queensland និងសម្រាប់អ្នកទាំងអស់ដែលមកទស្សនារដ្ឋដ៏អស្ចារ្យនេះ”។
មេដឹកនាំអូស្ត្រាលីបាននិយាយថា នឹងមាន”ព្រឹត្តិការណ៍សំខាន់”ផ្សេងទៀតនៅក្នុងការនាំមុខរហូតដល់ឆ្នាំ ២០៣២។
«នេះនឹងធ្វើឲ្យមានភាពខុសប្លែកគ្នាយ៉ាងធំធេងចំពោះសេដ្ឋកិច្ចរបស់យើង ចំពោះរបៀបរស់នៅរបស់យើង របៀបដែលប្រទេសអូស្ត្រាលីត្រូវបានយល់ឃើញផងដែរនៅក្នុងពិភពលោក ដែលជាមូលហេតុសំខាន់ដែលយើងទទួលបានសិទ្ធិនេះ។ ហើយខ្ញុំមានទំនុកចិត្តយ៉ាងខ្លាំងថាយើងបានធ្វើដូច្នេះ»។
លោកស្រី Annastacia Palaszczuk អភិបាល នៃរដ្ឋ Queensland បាននិយាយថា ៨០ ភាគរយ នៃហេដ្ឋារចនាសម្ព័ន្ធសម្រាប់ហ្គេមនេះគឺមានរួចហើយ។
«នេះនឹងពង្រឹងកន្លែងរបស់ Queensland ជាលក្ខណៈអន្តរជាតិ ប៉ុន្តែក៏ជាមរតកដ៏យូរអង្វែងសម្រាប់អត្តពលិក យុវជនរបស់យើង និងការបង្កើតរបៀបរស់នៅដែលមានសុខភាពល្អផងដែរ»៕
ប្រភព ៖ abc17news.com
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


