Connect with us

កីឡា

ព្រឹត្តិការណ៍​ជិះ​កង់​ ដើម្បី​ផ្សព្វផ្សាយ​ទេសចរណ៍​ និង​សក្តានុពល​ ខេត្ត​ព្រះសីហនុ

បានផុស

នៅ

​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) គ្រោង​នឹង​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ជិះ​កង់​ នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​បំផុស​ចលនា​ទេសចរណ៍​ និង​ផ្សព្វផ្សាយ​ពី​សក្តានុពល​របស់​ខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​ជិះ​កង់​ទេសចរណ៍​ នៅ​ខេត្ត​ព្រះសីហនុ​នេះ នឹង​រៀបចំ​រយៈពេល​មួយថ្ងៃ នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២១។ លោក​អគ្គលេខាធិការ​NOCC បាន​បញ្ជាក់​ថា ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​ជិះ​កង់​នេះ គឺជា​ការ​បំផុស​ចលនា​ឲ្យ​ប្រជាពលរដ្ឋ​លេង​កីឡា ដើម្បី​ពង្រឹងសមត្ថភាព​ផ្លូវកាយ ផ្លូវចិត្ត ដែល​ការ​ជិះ​កង់​ធ្វើ​ឲ្យ​សរសៃ សាច់ដុំ ផ្លូវដង្ហើម មាន​ភាពរឹងមាំ​និង​សុខភាព​ល្អ។

​ព្រឹត្តិការណ៍​ជិះ​កង់​នេះ មិនមែនជា​ការអភិវឌ្ឍ​ជំនាញ​កម្រិត​ខ្ពស់ ក៏ប៉ុន្តែ​វា​ជាការ​បំផុស​ចលនា​កីឡា​មួយ ដែល​ស្របគ្នា​ទៅនឹង​យុទ្ធនាការ​ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​មុខ ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នឹងដាក់​ចេញ​នៅ​ថ្ងៃទី​១៨ ខែ​មករា​ខាងមុខ​នេះហើយ។ ជាមួយនេះ នឹង​ធ្វើ​ឲ្យ​តំបន់ឆ្នេរ​សមុទ្រ​ក្លាយ​ជា​ការទាក់ទាញ​ថ្មី​មួយទៀត ក្នុង​ការស្តារ​មុខមាត់​ឡើងវិញ ក្រោយពី​ជំងឺ​កូ​វីដ​១៩ មានការ​ធូរស្រាល និង ជាការ​ស្តារ​ធុរកិច្ច​ទេសចរណ៍។​

​លោក វ៉ា​ត់ ចំរើន បញ្ជាក់ថា «​អ្វីដែល​យើង​ទទួល​អនុសាសន៍​ណែនាំ​ពី​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​និង​ជា​ប្រធាន​គណៈក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា លោក​ចង់​ឲ្យ​មាន​ព្រឹត្តិការណ៍​ខ្លះ ដើម្បីឲ្យ​ចលនា​ភ្ញៀវទេសចរ​ក្នុងស្រុក មាន​ចលនា​ទៅដល់​ទេសចរណ៍​មួយចំនួន​ ដែល​កំពុង​មាន​ការអភិវឌ្ឍ ជាពិសេស​ក្រុងព្រះសីហនុ ដែលជា​តំបន់​កំពុងធ្វើការ​អភិវឌ្ឍ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ សណ្តាប់ធ្នាប់​តាម​ឆ្នេរ​ស​មុទ្រ​របស់​យើង​ឲ្យ​បាន​ស្អាត​ល្អ ហើយ​រួច​រាល់ពេល​ឆាប់ៗ​នេះ។ ដូច្នេះ​យើង​ក៏​ត្រៀម​បង្ហាញ​សក្តានុពល​ថ្មី​នៃ​តំបន់​ ដែល​មាន​បរិយាកាស​ថ្មី ល្អ​ស្អាត មាន​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី ឲ្យ​វា​លេច​ត្រដែត​ឡើង ដែល​ជា​គោលបំណង​នៃ​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​មួយ គឺ​ការ​ជិះ​កង់​កម្សាន្ត​មួយ​ដ៏​ធំ​នៅ​ទីនោះ នៅតាម​ឆ្នេរ​អូ​ឈើទាល​និង​ឆ្នេរ​រាម​ ដោយ​សោភ័ណភាព​វា​ល្អ​មែនទែន »​។

​លោក​បាន​បន្តថា ការរៀបចំ​ព្រឹត្តិការណ៍​នេះ គឺជា​ឱកាស​ផ្តល់នូវ​អត្ថប្រយោជន៍​ជាច្រើន សម្រាប់​សង្គម សេដ្ឋកិច្ច អាជីវករ អ្នករកស៊ី​តូចតាច រហូត​សេវាកម្ម​ទេសចរណ៍​ទាំងអស់​ដូចជា​អូ​តែ​ល ផ្ទះសំណាក់ កន្លែង​ហូបចុក សេវា​កម្សាន្ត​ជាដើម ឲ្យ​មាន​ដំណើរការ។ ក្រៅពីនោះ​ទៀត ជាការ​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​តំបន់ឆ្នេរ ដែលជា​តារា​រះ​នា​ទិស​និរតី គឺជា​ក្លឹប​ឆ្នេរ​ដែល​បាន​ចូលរួម​ ក្នុង​សមាគម​ឆ្នេរសមុទ្រ​ស្អាត​ជាងគេ​នៅ​លើ​ពិភពលោក៕

អត្ថបទ៖ ​វិ​សិទ្ធ

សូមចុចអាន៖ ​អគ្គលេខាធិការ​សហព័ន្ធ​ទ្រី​យ៉ា​ត្លុង​ ដាក់​កាលបរិច្ឆេទ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៣ នាទី មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម