កីឡា
ថ្ងៃនេះ គង់ សំបូរ ប៉ះជើងខ្លាំងម្ចាស់ខ្សែក្រវាត់ WBC ធ្លាប់ចាញ់កីឡាករកម្ពុជា២ដង
កីឡាករប្រដាល់កម្ពុជា គង់ សំបូរ ត្រូវប្រកួតជាមួយកីឡាករអ៉ីរ៉ង់ Sajad Sattari នៅសង្វៀនល្បីឈ្មោះរបស់ប្រទេសថៃ Rajadamnern World Series នៅថ្ងៃសៅរ៍ ទី៤ ខែមីនានេះដោយមានការផ្សាយផ្ទាល់លើទូរទស្សន៍ Workpoint 23។
សម្រាប់ដៃគូរបស់ គង់ សំបូរ ក៏ជាជើងខ្លាំងពិតប្រាកដម្នាក់ដែលមានបទពិសោធច្រើនទាំងមួយថៃ និងឃីកបុកស៊ីង។ Sajad Sattari អាយុ២១ឆ្នាំបានចាប់ប្រឡូកក្នុងអាជីពប្រដាល់តាំងពីឆ្នាំ២០១៦។

ឆ្លងកាត់ការប្រកួតផ្លូវការលើសង្វៀន២៩ ក្នុងនោះឈ្នះ២១ដង ចាញ់៨ដង និងស្មើ១ ហើយធ្លាប់ផ្តួលដៃគូឲ្យសន្លប់១៣ដង។ បើនិយាយពីសមិទ្ធផលវិញ កីឡាករអ៉ីរ៉ង់រូបនេះធ្លាប់ឈ្នះជលងឯកច្រើនក្នុងកម្រិតយុវជន ប៉ុន្តែសម្រាប់ការប្រកួតធំពេញវ័យគឺឈ្នះខ្សែក្រវាត់មួយថៃ WBC ឆ្នាំ២០២២កន្លងទៅថ្មីនេះដែលបានក្លាយជាកីឡាករអ៉ីរ៉ង់ទីមួយក្នុងការឈ្នះខ្សែក្រវាត់អន្តរជាតិមួយនេះ។
Sajad Sattari ធ្លាប់បានប្រកួតជាមួយកីឡាករកម្ពុជា៣ដងហើយ។ លើកទី១ រូបគេបានប្រកួតឈ្នះកីឡាករ អេលីត ភក្តី ដោយពិន្ទុកាលពីឆ្នាំ២០១៩ នៅសង្វៀន CNC ហើយនៅសង្វៀនដដែលនេះ រូបគេបានប្រកួតចាញ់ ឡុង សំណាង ដោយពិន្ទុ២ដង។
ជំនួបជាមួយ គង់ សំបូរ គឺជាការជួបកីឡាករកម្ពុជាទី៣ ប៉ុន្តែជាលើកដំបូងដែលរូបគេប្រកួតជាមួយកីឡាករកម្ពុជាលើទឹកដីប្រទេសថៃ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


