កីឡា
សហព័ន្ធប៊ូលនិងប៉េតង់កម្ពុជា នឹងរៀបចំការប្រកួតកីឡាជ្រើសរើសជើងឯក ឆ្នាំ២០២០នាចុងខែនេះ
ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ គ្រោងនឹងរៀបចំរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ខាងមុខ នៅទីលានសហព័ន្ធក្នុងពហុកីឡដ្ឋានជាតិ។ ការប្រកួតជើងឯកថ្នាក់ជាតិនេះ ក្រោមគម្រោងថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និង កីឡា។ នេះបើតាមការប្រកាសជូនដំណឹងជាផ្លូវការរបស់សហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជា។

លោក ស សុខា ប្រធានសហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជា បានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងថា នេះជាការប្រកាសជូនដំណឹងជូនដល់ប្រធានសមាគម ក្លឹបកីឡាប៊ូល និងប៉េតង់ នៅតាមក្រសួងស្ថាប័ន រាជធានី-ខេត្ត ដើម្បីបញ្ជូនកីឡាករ កីឡាការិនីរបស់ខ្លួន ចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០។ សមាគម ក្លឹប ដែលអាចចុះឈ្មោះចូលរួមប្រកួតបាន គឺក្នុង១ក្រុមបានតែ១ វិញ្ញាសាប៉ុណ្ណោះ ហើយការទទួលពាក្យចូលរួមប្រកួតនៅតែបន្តរហូតដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅទីស្នាក់ការសហព័ន្ធប៊ូល និងប៉េតង់ កម្ពុជា ក្នុងពហុកីឡដ្ឋានជាតិ ខណៈការប្រជុំចាប់ឆ្នោតចាប់ពូលប្រកួតគ្រោងនឹងធ្វើឡើង នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ២រសៀលនៅទីស្នាក់ការសហព័ន្ធ។
ចំពោះវិញ្ញាសា ដែលដាក់ឲ្យប្រកួតប្រជែងមានចំនួន៦រួមមាន៖ ១-វិញ្ញាសាបុរស ៣នាក់ ទល់៣នាក់ (ពានធំ), វិញ្ញាសានារី ៣នាក់ ទល់៣នាក់, យុវជន១៨ឆ្នាំចុះ ៣នាក់ទល់៣នាក់ (ឆ្នាំកំណើតពីឆ្នាំ២០០២), យុវនារី ១៨ឆ្នាំចុះ ២នាក់ទល់២នាក់ (ឆ្នាំកំណើតពីឆ្នាំ២០០២), យុវជនអាយុ១៥ឆ្នាំចុះ ១នាក់ទល់១នាក់ (ឆ្នាំកំណើតពីឆ្នាំ២០០៥) និងវិញ្ញាសា១៥ឆ្នាំចុះ ១នាក់ទល់១នាក់ (ឆ្នាំកំណើតពីឆ្នាំ ២០០៥)។

សូមបញ្ជាក់ថា កាលពីការប្រកួតជើងឯកឆ្នាំមុន សហព័ន្ធបានដាក់វិញ្ញាសាឲ្យប្រកួត តែចំនួន៥វិញ្ញាសាប៉ុណ្ណោះ មានគណៈប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ចំនួន ៣៨៣នាក់ មកពីសមាគមនិងក្លិបចំនួន៣៧ មកពី២៥រាជធានី-ខេត្ត ហើយក្រុមកីឡាប៉េតង់ទីស្តីគណៈរដ្ឋមន្ត្រី បានគ្រងតំណែងជើងឯកការប្រកួតកីឡាប៉េតង់ជើងឯកថ្នាក់ជាតិឆ្នាំ២០១៩ លើវិញ្ញាសាប្រកួត៣នាក់ទល់៣នាក់បុរសក្របខ័ណ្ឌក១(ពានធំ) ខណៈក្រុមកីឡាប៉េតង់ក្រសួងការពារជាតិ ទទួលបានចំណាត់ថ្នាក់លេខ២៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ ព្រឹត្តិការណ៍ជិះកង់ ដើម្បីផ្សព្វផ្សាយទេសចរណ៍ និងសក្តានុពល ខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


