កីឡា
Son Heung Min សារភាពថា រូបគេជាចំណែកធំមួយធ្វើឲ្យលោក Conte ត្រូវបណ្ដេញចេញពីតំណែង
ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំ Son Heung Min បានទម្លាយអារម្មណ៍ពិតក្នុងកិច្ចសម្ភាសន៍មួយថា ខ្លួនគឺជាហេតុផលមួយនិងរួមចំណែកដ៏ធំ ដែលធ្វើឲ្យគ្រូបង្វឹកជនជាតិអ៊ីតាលីលោក Antonio Conte បាត់បង់ការងាររបស់គាត់។

បន្ទាប់ពីការបរាជ័យក្នុងការប្រកួតមិត្តភាព ២-១ របស់កូរ៉េខាងត្បូងក្រោមស្នាដៃក្រុមអ៊ុយរូហ្គាយ Son Heung Min បានបើកចំហអំពីការបណ្តេញលោក Conte ចេញពីតំណែងជាអ្នកចាត់ការទូទៅរបស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ដោយបានស្តីបន្ទោសខ្លួនឯងចំពោះទម្រង់លេងមិនល្អរបស់លោក។ មិនបានធ្វើតាមអ្វីដែលលោក Conte ចង់បាន រហូតដល់ភាគីម្ខាងទៀតត្រូវបណ្ដេញចេញ។
ជម្រើសជាតិកូរ៉េខាងត្បូងរូបនេះបាននិយាយទាំងសោកសៅថា “ខ្ញុំចង់សុំទោសគាត់! គាត់គឺជាគ្រូបង្វឹកលំដាប់ពិភពលោក ហើយខ្ញុំដឹងគុណគាត់ខ្លាំងណាស់! ខ្ញុំមានអារម្មណ៍ខុស សូមទទួលខុសត្រូវក្នុងការបណ្ដេញគាត់ចេញពីក្លឹប។ ខ្ញុំគួរតែបង្ហាញការសម្ដែងបន្ថែមទៀត។ ប៉ុន្តែខ្ញុំមិនអាចទេ! ខ្ញុំមិនអាចជួយក្រុមបានទេ ខ្ញុំពិតជាសោកស្ដាយចំពោះលោក Conte”។
កីឡាករបាល់ទាត់ Son Heung Min បានបន្ថែមទៀតថា “គាត់គឺជាអ្នកគ្រប់គ្រងដែលមានទេពកោសល្យដ៏អស្ចារ្យ និងមានបទពិសោធន៍ច្រើន។ កីឡាករផ្សេងទៀតគិតយ៉ាងណាចំពោះគាត់ ខ្ញុំមិនដឹងទេ។ ប៉ុន្តែខ្ញុំសុំទោសគាត់! យើងបានធ្វើដំណើរដ៏អស្ចារ្យជាមួយគ្នាមកច្រើនហើយ”។
ទោះយ៉ាងណា ក្នុងរយៈពេល ១៦ ខែក្រោមការដឹកនាំរបស់លោក Conte នៅក្លឹបមាន់ខ្នាយមាស Tottenham Hotspur កីឡាករបាល់ទាត់ Son ស៊ុតបញ្ចូលទីបាន ៣០ គ្រាប់ និងបញ្ជូនបាល់ ១២ ដងក្នុងការបង្ហាញខ្លួន ៦៩ លើក ខណៈកាលពីរដូវកាលមុន Son រកបាន ២៣ គ្រាប់ និងក្លាយជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេនៅ Premier League ។ ប៉ុន្តែសម្រាប់រដូវកាលនេះវិញ Son ទើបតែរកបាន ៦ គ្រាប់ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួនក្នុង លីគនាពេលកន្លងមកនេះ ។

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ជាទូតសុឆន្ទៈឲ្យប្រេនតែមួយ តែតារាថៃ Bright វ៉ាដាច់ Son Heung Min រកចំណូលខ្ពស់បំផុត
ចុចអាន៖ហ្វេនស្រីៗស្ទើរគាំងស្មារតី ក្រោយ Son Heung Min ស្លៀកខោទ្រនាប់បង្អួតសាច់ដុំ
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៣ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


