កីឡា
ទីបំផុត Son សម្រេចចិត្តចាកចេញពី Spurs ដោយទៅចូលរួមក្លិបធំមួយនៅ អាមេរិក
ខ្សែប្រយុទ្ធសញ្ជាតិ កូរ៉េខាងត្បូង Son Heung-min បានសម្រេចចិត្តចាកចេញពី Tottenham Hotspur នៅរដូវក្តៅនេះ ដោយព្រមព្រៀងផ្លាស់ទៅចូលរួមជាមួយក្លិប Los Angeles FC នៃលីគកំពូល អាមេរិក Major League Soccer។

យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានឱ្យដឹងថា ក្លិប LAFC បានព្រមព្រៀងលក្ខខណ្ឌជាគោលការណ៍ក្នុងការចុះកិច្ចសន្យាយក Son នៅរដូវកាលក្តៅនេះ ដែលគ្រប់យ៉ាងគឺត្រូវបានធ្វើជាលក្ខណៈពាក្យសម្តី។ Son បានទទួលយកសំណើរបស់ក្លិប LAFC ហើយ បន្ទាប់ពីការប្រកួតមិត្តភាពមុនបើករដូវកាលបញ្ចប់ រូបគេនឹងមិនត្រឡប់ទៅកាន់ទីក្រុង ឡុងដ៍ វិញឡើយ ដោយឥឡូវនេះរូបគេកំពុងរង់ចាំចុះកិច្ចសន្យាជាមួយក្លិបថ្មី។

គួរឱ្យដឹងថា Son បានរួមរស់ជាមួយ Spurs អស់រយៈពេល ១០ ឆ្នាំគត់ ពោលគឺពីឆ្នាំ ២០១៥ ដល់ ២០២៥។ ក្នុងអំឡុងពេល ១០ ឆ្នាំនេះ ខ្សែប្រយុទ្ធសញ្ជាតិ កូរ៉េខាងត្បូង វ័យ ៣៣ ឆ្នាំ ធ្លាប់បានឈ្នះពាន ១ ជាមួយក្រុមមាន់ខ្នាយមាស នោះគឺពាន UEFA Europa League កាលពីរដូវកាលមុន ២០២៤-២០២៥៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Fabrizio Romano
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


