កីឡា
មកស្គាល់កីឡាការិនីម្ចាស់មេដាយមាស៧រូបពីជើងឯកវ៉ូវីណាមអាស៊ានឆ្នាំ២០២៣
ក្រុមកីឡាវ៉ូវីណាមជម្រើសជាតិកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ក្នុងការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៦ ពីថ្ងៃទី២៧ដល់ទី២៩ ខែមីនា ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។

ការប្រកួតបានបញ្ចប់ទៅកាលពីល្ងាចថ្ងៃពុធ ទី២៩ ខែមីនា ជាលទ្ធផលគឺក្រុមកីឡាវ៉ូវីណាមកម្ពុជាឈ្នះមេដាយមាស១០ ប្រាក់៩ និងសំរឹទ្ធ១០ សរុប២៩គ្រឿង ដោយស្ថិតនៅចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេស៧ចូលរួមប្រកួត។
ក្នុងចំណោមមេដាយមាសទាំង១០គ្រឿង មានកីឡាការិនីកម្ពុជា៧រូបដណ្តើមបានមេដាយមាសជូនជាតិដោយកីឡាការិនីខ្លះឈ្នះមាស៣គ្រឿង (វិញ្ញាសាខ្លះជាក្រុម) ខ្លះឈ្នះមាស២គ្រឿង និងខ្លះឈ្នះមាស១គ្រឿង។

ខាងក្រោមជាកីឡាការិនីកម្ពុជាដែលបានឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធពីការប្រកួតជើងឯកវ៉ូវីណាមអាស៊ាន លើកទី៦ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។

- កីឡាការិនី ប៉ាល់ ឆរស្មី ឈ្នះមេដាយមាស៣ និងប្រាក់៣
- កីឡាការិនី ពៅ សុខា ឈ្នះមេដាយមាស៣ និងប្រាក់២
- កីឡាការិនី សឿ ច័ន្ទលក្ខិណា ឈ្នះមេដាយមាស២
- កីឡាការិនី សុខ សុភី ឈ្នះមេដាយមាស១ និងសំរឹទ្ធ១
- កីឡាការិនី សុខ និដានុត ឈ្នះមេដាយមាស១ និងប្រាក់២
- កីឡាការិនី ឃន ចាន់សុភ័ក្រនាថ ឈ្នះមេដាយមាស១ និងប្រាក់ ១
- កីឡាការិនី ជុក សុម៉ាលី ឈ្នះមេដាយមាស១
- កីឡាការិនី ឯម ចន្ទកន្និកា ឈ្នះមេដាយប្រាក់១ និងសំរឹទ្ធ១
- កីឡាការិនី ប៉ិច ជំនោ ឈ្នះមេដាយសំរឹទ្ធ១
- កីឡាការិនី ហ៊ឹម ដាណេ ឈ្នះមេដាយសំរឹទ្ធ១



អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


