កីឡា
រកឃើញ៤ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលីគខាប់២០២៣
ការប្រកួតពានរង្វាន់ខេមបូឌានលីគខាប់ ២០២៣ រកឃើញ៤ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីធ្វើការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល៧សប្តាហ៍កន្លងមក។

សម្រាប់ការប្រកួតសប្តាហ៍ទី៧ ថ្ងៃអាទិត្យ ទី៩ ខែមេសានេះ ពូល B ក្រុមណាហ្គាវើលដ៏ ទទួលបានជ័យជម្នះយ៉ាងធំធេងលើក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ដោយលទ្ធផល០-៧ ខណៈម៉ោងដំណាលគ្នានេះ ព្រះខ័នរាជស្វាយរៀង បានត្រឹមស្មើជាមួយម្ចាស់ផ្ទះ អាយអេសអាយ ដង្កោសែនជ័យ ដោយលទ្ធផល ២-២។ ដូច្នេះនៅពូលនេះ ភ្នំពេញក្រោន ៦ប្រកួតឈ្នះទាំង៦ប្រកួតមាន១៨ពិន្ទុ ឈរលើកំពូលតារាង និង ណាហ្គាវើលដ៍ មាន១៣ពិន្ទុ ពីការឈ្នះ៤ ស្មើ១ និងចាញ់ ឈរលេខ២ ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយភ្នំពេញក្រោន។

ចំណែកនៅពូល A អ្នកគាំទ្របានដឹងហើយកាលពីថ្ងៃសៅរ៍ ទី៨ ខែមេសា ដោយក្រុមកំពូលតារាង វិសាខា និងគិរីវង់សុខសែនជ័យ លេខ២ជាក្រុមឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។


ក្រុមលេខ១ក្នុងពូល A ត្រូវប៉ះក្រុមលេខ២ ក្នុងពូល B ហើយលេខ២ក្នុងពូល A ត្រូវប៉ះ ក្រុមលេខ១ក្នុងពូល B។ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រត្រូវធ្វើឡើងពីរជើងគឺក្នុងដី និងក្រៅដី៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


