កីឡា
ធ្វើស៊ីហ្គេមដោយឥតគិតថ្លៃ តើកម្ពុជាទទួលបានផលចំណេញអ្វីខ្លះ?
ប្រទេសកម្ពុជាបានក្លាយជាប្រទេសដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្រកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម លើការមិនយកតម្លៃលើការស្នាក់នៅ ម្ហូបអាហារ ការដឹកជញ្ជូនពីអត្តពលិក និងប្រតិភូអាស៊ានផ្សេងទៀតដែលចូលមកចូលរួមប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
ការចូលទស្សនាពិធីបើក-បិទ និងការប្រកួតគ្រប់ប្រភេទកីឡា ដោយឥតគិតថ្លៃដល់អ្នកទស្សនាជាតិ និងអន្តរជាតិ។ សិទ្ធិផ្សព្វផ្សាយព័ត៌មានកីឡាទាំងក្នុង និងក្រៅប្រទេស ក៏កម្ពុជាផ្តល់ឲ្យដោយឥតគិតថ្លៃ។

មនុស្សមួយចំនួនអាចគិតថា ប្រសិនបើកម្ពុជាយកតម្លៃ នោះកម្ពុជានឹងទទួលបានកម្រៃរាប់លានដុល្លារអាមេរិកពីប្រតិភូ និងអត្តពលិក១០ប្រទេសផ្សេងទៀត ហើយយកប្រាក់ទាំងនោះទៅជួយដល់ប្រជាជនក្រីក្រ ឬអភិវឌ្ឍធនធានអ្វីមួយ។
ប៉ុន្តែប្រសិនបើគិតដល់គោលដៅរយៈពេលវែង កម្ពុជាមានផលចំណេញច្រើនជាងប្រាក់រាប់លានដុល្លារអាមេរិកនោះថែមទៀត។ លោក លោក ចាន់ សុវណ្ណារ៉ា អ្នកនិយមលេងបណ្តាញសង្គម TikTok ម្នាក់បានលើកឡើងថា កម្ពុជាទទួលបានផលចំណេញ៣យ៉ាង។ ទី១ កម្ពុជានឹងទទួលបានការចុះផ្សាយពីបណ្តាញសារព័ត៌មានទូទាំងពិភពលោកអំពីសណ្តានចិត្តរៀបចំដោយឥតគិតថ្លៃ។ ទី២ បន្ទាប់ពីចប់ស៊ីហ្គេម កម្ពុជានឹងទទួលបានកំណើនវិស័យទេសចរណ៍ និងទី៣ កម្ពុជាទទួលបានការកោតសរសើរពីបណ្តាប្រទេសអាស៊ាន និងពិភពលោក។
ពិតណាស់ បណ្តាញសារព័ត៌មានធំៗនៅលើពិភពលោកបានចុះផ្សាយជាបន្តបន្ទាប់រួចទៅហើយពីការមិនបង់ថ្លៃចូលរួម ទស្សនា និងសិទ្ធិផ្សព្វផ្សាយរបស់កម្ពុជា។ ទាំងនេះហើយដែលធ្វើឲ្យពិភពលោកស្គាល់កាន់កម្ពុជាកាន់តែច្រើន យល់កម្ពុជាកាន់តែច្បាស់ និងកាន់តែចង់ដឹងពីកម្ពុជាកាន់តែខ្លាំង។
ការស្គាល់កម្ពុជាកាន់តែច្រើន កាន់តែចង់ដឹងពីកម្ពុជា ប្រជាជនទូទាំងពិភពលោករឹតតែចង់មកលេងប្រទេសកម្ពុជា ដូច្នេះមានផលប្រយោជន៍យូរអង្វែងលើវិស័យទេសចរណ៍។

បើនិយាយពីប្រទេសអាស៊ាន១០ទៀតបានចុះផ្សាយយ៉ាងទូលំទូលាយដើម្បីឲ្យអត្តពលិក និងប្រជាពលរដ្ឋរបស់ខ្លួនឲ្យបានច្បាស់ ហើយប្រទេសអាស៊ានទាំងនោះបានសល់លុយរាប់សែនដុល្លារអាមេរិក។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមបានលើកឡើងកាលពីល្ងាចថ្ងៃទី២០ ខែមេសានេះថា បន្ទាប់ពីការសម្រេចចិត្តដ៏ឈ្លាតវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាពីការលើកលែងលើការបង់ថ្លៃដល់អត្តពលិក និងប្រតិភូមក លោកទទួលបានសារអរគុណយ៉ាងខ្លាំងពីប្រទេសអាស៊ានទាំងអស់។ មិនត្រឹមតែប្រទេសអាស៊ានប៉ុណ្ណោះទេ ថ្នាក់ដឹកនាំកីឡាកំពូលៗលំដាប់អាស៊ី និងពិភពលោកក៏កោតសរសើរ និងអរគុណកម្ពុជាដែរជុំវិញរឿងនេះ។
ទាំងអស់នេះបានធ្វើឲ្យប្រតិភូកីឡា អត្តពលិក និងប្រជាជនអាស៊ានចូលចិត្ត ស្រឡាញ់ និងកោតសរសើរកម្ពុជា។

រយៈពេល៦៤ឆ្នាំហើយដែលព្រឹត្តិការណ៍ពហុកីឡាតំបន់អាស៊ានត្រូវបានរៀបចំឡើង ហើយមិនដែលមានប្រទេសម្ចាស់ផ្ទះណាលើកលែងលើតម្លៃស្នាក់នៅ ម្ហូបអាហារ និងការដឹកជញ្ជូនពីប្រតិភូកីឡា ព្រមទាំងសិទ្ធិផ្សព្វផ្សាយឡើយគឺមានតែកម្ពុជាមួយគត់ធ្វើម្ចាស់ផ្ទះលើកដំបូង បង្កើតរឿងចងចាំជារៀងរហូតក្នុងប្រវត្តិសាស្ត្រស៊ីហ្គេម។ កំណត់ត្រារបស់កម្ពុជាបែបនេះនឹងត្រូវបានប្រទេសអាស៊ាន និងពិភពលោកចងចាំ និងនឹកឃើញជានិច្ចនូវរាល់ពេលរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមលើកៗក្រោយ៕
អត្ថបទ៖ វីរបុត្រ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក


