ព័ត៌មានជាតិ
នេះជាទីតាំងទាំង ៣ ប្រភេទកីឡា ត្រៀមប្រកួតស៊ីហ្គេមនៅខេត្តព្រះសីហនុ
ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (32 SEA GAME) ខេត្តព្រះសីហនុនឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា ៣ ប្រភេទ ទៅតាមទីតាំងដែលបានកំណត់។

នៅក្នុងកិច្ចប្រជុំ កាលពីរសៀលថ្ងៃទី០១ ខែឧសភា លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ បានឱ្យដឹងថា ខេត្តព្រះសីហនុទទួលរៀបចំកីឡា ៣ ប្រភេទដូចជា កីឡាទូកក្ដោងនឹងរៀបចំនៅឆ្នេរសុខា កីឡាម៉ូតូទឹកនៅឆ្នេរសុខា និងកីឡាបាល់ទះលើឆ្នេរខ្សាច់នៅពយជំទាវម៉ៅ ស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់។




លោកស្រី អ៊ុច សោភា បន្តដែរថា សម្រាប់ការប្រកួតកីឡាទាំង ៣ប្រភេទនេះ មានយុវជនស័្មគ្រចិត្តរបស់ ស.ស.យ.ក ប្រមាណជា ១១៧ នាក់ ចូលរួមសហការជាមួយក្រុមការងារសម្របសម្រួល បដិសណ្ឋាកិច្ច ការរៀបចំសណ្ដាប់ធ្នាប់ ពិធីការ ដើម្បីឱ្យការប្រកួត ក៏ដូចជាការស្នាក់នៅរបស់ប្រតិភូកាន់តែមានភាពងាយស្រួល។


គួរបញ្ជាក់ដែរថា កាលបរិច្ឆេទសម្រាប់រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅខេត្តព្រះសីហនុលើ ៣ ប្រភេទកីឡា ត្រូវបានរៀបចំឡើងដូចខាងក្រោម៖
- ទូកក្តោងនៅឆ្នេរសុខា ចាប់ផ្តើមប្រកួតនៅថ្ងៃទី២ ខែឧសភា វេលាម៉ោង១០ និង ៣០នាទីព្រឹក និងបញ្ចប់នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣
- កីឡាបាល់ទះលើឆ្នេរខ្សាច់ ប្រកួតនៅពយជំទាវម៉ៅ ចាប់ផ្ដើមចាប់ពីថ្ងៃទី១១ ខែឧសភា និងបញ្ចប់ថ្ងៃ១៦ ខែឧសភា ឆ្នាំ២០២៣
- កីឡាម៉ូតូទឹកនៅឆ្នេរសុខា ចាប់ផ្ដើមប្រកួតថ្ងៃទី១៣ ខែឧសភា និងត្រូវបញ្ចប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣
ទន្ទឹមនេះ រដ្ឋបាលខេត្តក៏បានរៀបចំផ្ទាំងស្លាយ និងផ្ទាំង LED ដើម្បីផ្សព្វផ្សាយបន្តផ្ទាល់នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅតាមទីតាំងមួយចំនួនក្នុងខេត្តព្រះសីហនុ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាគ្រប់ៗគ្នា៕
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


