កីឡា
អត្តពលិកឥណ្ឌូនេស៊ី ២រូប ទទួលបានមេដាយមាស វិញ្ញាសារត់ម៉ារ៉ាតុន នៅខេត្តសៀមរាប
ការប្រកួតប្រជែងដ៏ស្អិតស្វាញ ក្នុងវិញ្ញាសារត់ម៉ាតុនផ្នែកបុរស ចំងាយ ៤២គីឡូម៉ែត្រ ១៩៥ម៉ែត្រ ក្នុងខេត្តសៀមរាប មេដាយមាស បានទៅលើកីឡាករ Agus Prayogo មកពីប្រទេស ឥណ្ឌូនេស៊ី, មេដាយប្រាក់ បានទៅលើកីឡាករ Arlan Estobo Arois មកពីប្រទេស ហ្វីលីពីន និងមេដាយសំរិទ្ធ បានទៅលើកីឡាករ Ngyen Thanh Hoang មកពីប្រទេសវៀតណាម។ ដោយឡែក វិញ្ញាសាផ្នែកនារី មេដាយមាស បានទៅលើ កីឡាការិនី Odekta Elvina មកពីប្រទេសឥណ្ឌនេស៊ី, មេដាយប្រាក់ កីឡាការិនី Thi Tuyet le មកពីប្រទេសវៀតណាម និង មេដាយសំរឹទ្ធ បានទៅលើ កីឡាការិនី Christine Organiza Hallasgo មកពីប្រទេសហ្វីលីពីន។

កីឡាករ Agus Prayogo ដែលជាអ្នកទទួលបានមេដាយមាស មកពីប្រទេសឥណ្ឌូនេស៊ី បានបង្ហាញពីចំណាប់អារម្មណ៍ចំពោះភាពជោគជួយរបស់ខ្លួន រួមទាំងបង្ហាញនូវការពេញចិត្តពីការរៀបចំការប្រកួតនេះ។ កីឡាការិនី Odekta Elvina ក៏ជាអ្នកទទួលបានមេដាយមាស មកពីប្រទេសឥណ្ឌនេស៊ី បានបង្ហាញនូវអារម្មណ៍រំភើប រីករាយជាខ្លាំងដែលទទួលបានជ័យលាភីនេះ។ កីឡាការិនីរូបនេះបានបន្ថែមថា ចំពោះការរៀបចំជាម្ចាស់ផ្ទះរបស់កម្ពុជា ជាពិសេសការប្រកួត មានដំណើរការល្អប្រសើរ ទោះបីអាកាសធាតុមានស្ថានភាពក្ដៅក៏ដោយ។

គួរបញ្ជាក់ថា វិញ្ញាសាអត្តពលកម្មក្នុងខេត្តសៀមរាប មានរយៈពេលមួយថ្ងៃ គឺនៅថ្ងៃទី៦ ខែ ឧសភា ឆ្នាំ២០២៣ ដែលមានវិញ្ញាសារត់ម៉ារ៉ាតុន និងដើរប្រណាំង នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត ដោយមានអត្តពលិកចូលរួមចំនួន ២២រូប មកពី ៩ប្រទេស ក្នុងនោះផ្នែកបុរស ១១រូប ផ្នែកនារី ១១រូប ខណៈប្រទេសឡាវ និង ប្រទេសព្រុយណេ អវត្តមានមិនបានចូលរួម។

ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ វិញ្ញាសារត់ម៉ារ៉ាតុន បុរស-នារី និង ការជិះកង់ភ្នំនៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាបអង្គរនោះដែរ ប្រារព្ធក្រោមវត្តមានរបស់ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងលោក លោកស្រីនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និង ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ សិស្ស និសិ្សត ក្រុមយុវជនកាយរិទ្ធកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា និង ប្រជាពលរដ្ឋជាច្រើន៕
អត្ថបទ៖ គឿន វេត


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
វេបសាយ ថៃ ចុះផ្សាយពីម្ហូបអាហារនៅស៊ីហ្គេមរបស់កម្ពុជាថា មានច្រើនមុខរាប់មិនអស់
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
សម្ដេចតេជោ ហ៊ុន សែន ផ្ដាំឲ្យលោក ម៉ៃ សុគន្ធ ត្រូវចេញមុខសុំទោសលោក Keisuke Honda
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
៩ឆ្នាំទៀត Chompoo ទំនងសម្រាកពីសិល្បៈ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
ទស្សនិកជនរិះគន់ Baifern រឿងសម្រកទម្ងន់ជ្រុលហួសហេតុពេក
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងថា សព្វថ្ងៃនេះ រាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចម្រើនប្រែមុខមាត់លើផ្នែកជាច្រើន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
រកឃើញម្ចាស់បំណុលកើនឡើងដល់ ២០ នាក់ ពាក់ព័ន្ធករណីបំណុលសម្លាប់នៅ ថៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
បទ “ស្រឡាញ់អ្វីដែលខ្មែរមាន” ត្រឹម ២ សប្ដាហ៍ផ្ទុះអ្នកទស្សនាជាង ៦១ លានដង រហូតដល់រដ្ឋមន្រ្តីក្រសួងវប្បធម៌កោតសរសើរ
-
កីឡា៥ ថ្ងៃ មុន
យប់នេះ កម្ពុជា ប៉ះ ហ្វីលីពីន លើកទី៥ក្នុងស៊ីហ្គេម