កីឡា
តារាបាល់បោះខ្មែរ-អាមេរិក Dar ៖«ការរង់ចាំ១០ឆ្នាំ ទីបំផុតបានសម្រេច»
កីឡាករបាល់បោះខ្មែរ-អាមេរិក Dominic Anthony Dar ស្ទើរតែមិនជឿដែលកម្ពុជាធ្វើបានសម្រេច បន្ទាប់ពីខំប្រឹងអស់រយៈពេល១០ឆ្នាំក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម។

Dar ជាកីឡាករបាល់បោះកម្ពុជាម្នាក់ដែលត្រូវបានកោះហៅចូលរួមក្រុមជម្រើសជាតិកម្ពុជាជាច្រើនលើកមកហើយសម្រាប់ការចូលរួមប្រកួតកីឡាស៊ីហ្គេម។ ទោះបីជារូបគេជាកីឡាករឆ្នើមម្នាក់ដែលទទួលបានការចាប់អារម្មណ៍ច្រើនពីប្រជាជនជនកម្ពុជា និងបណ្តាប្រទេសផ្សេងៗ ប៉ុន្តែល្អម្នាក់ឯងមិនទាន់គ្រប់គ្រាន់ជួយឲ្យក្រុមទាំងមូលទទួលបានលទ្ធផលល្អឈានដល់វគ្គមេដាយឡើយ។

ទោះបីជាយ៉ាងណា ការចូលរួមជាមួយក្រុមបាល់បោះកម្ពុជាប្រមាណ១០ឆ្នាំចុងក្រោយ ទីបំផុតកីឡាករខ្មែរ-អាមេរិករូបនេះស្គាល់មេដាយពាក់លើ-កជាមួយក្រុមបាល់បោះជម្រើសជាតិកម្ពុជាហើយ បន្ទាប់ពីក្រុមកម្ពុជាបានឈ្នះមេដាយមាសវិញ្ញាសា៣ទល់៣ និងមេដាយប្រាក់វិញ្ញាសា៥ទល់៥ក្នុងកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
កីឡាករពាក់អាវលេខ៧បាននិយាយថា ៖«រយៈពេល១០ឆ្នាំ…ស្ទើរតែមិនជឿថា យើងធ្វើបានសម្រេច ប៉ុន្តែសមិទ្ធផលនេះមិនមែនសម្រាប់តែក្រុមនៅពេលនេះទេ។ វាក៏សម្រាប់អតីតកីឡាករទាំងអស់ដែលធ្លាប់បានលេងកន្លងមក។ ពិតណាស់ ខ្ញុំមិនអាចបំភ្លេចបានទេចំពោះប្រជាជនកម្ពុជាដ៏ល្អ និងអ្នកគាំទ្រទាំងអស់។ សូមអរគុណច្រើនដល់លោកគ្រូ Austin Koledoye, Niches Aron និងមន្ត្រីសហព័ន្ធក៏ដូចជា NOCC។ ធ្វើការងារស្ថិតនៅពីក្រោយជោគជ័យនេះ ហើយក៏ផ្តល់ឱកាសឲ្យខ្ញុំបានពាក់អាវជម្រើសជាតិកម្ពុជា។ ខ្ញុំពិតជាស្រឡាញ់ពេញចិត្តណាស់»។

សូមបញ្ជាក់ថា Anthony Dar ត្រូវបានកោះហៅចូលរួមក្នុងក្រុមបាល់បោះជម្រើសជាតិកម្ពុជាតាំងពីឆ្នាំ២០១៣ដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេមនៅប្រទេសមីយ៉ាន់ម៉ា និងចុងក្រោយ ត្រូវបានកោះហៅនៅឆ្នាំ២០២៣នេះ ដូច្នេះជាពេលវេលា១០ឆ្នាំដែលរូបគេចូលរួមជាមួយក្រុមបាល់បោះកម្ពុជា និងទទួលបានមេដាយជាលើកដំបូង៕
អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


