កីឡា
កីឡាករ Kickboxing ថៃ ដែលញ៉ិកញ៉ក់លើសង្វៀន ប៊ិះនឹងត្រូវដកចេញពីការប្រកួតស៊ីហ្គេមនៅ កម្ពុជា
យោងសេចក្តីរាយការណ៍បញ្ចាក់មកថា លោក Jimmy ឬ Phikanesh Sukkin តាមពិតត្រូវសហព័ន្ធប្រដាល់អាស៊ីហាមមិនឲ្យឡើងសង្វៀន ខណៈអ្នកប្រដាល់ Kickboxing រូបនេះបញ្ចេញកាយវិការ LGBTQ+ លើសង្វៀន។

តាមរយៈវីដេអូឃ្លិបដែលបង្ហោះតាមបណ្ដាញសង្គមកន្លងមក Jimmy អត្តពលិកប្រដាល់ Kickboxing បានបង្ហាញសកម្មភាពសប្បាយចិត្ត ក្រោយឈ្នះការប្រកួតដោយធ្វើកាយវិការអោនដើម្បីអរគុណទស្សនិកជន មុននឹងឱបដើម្បីបង្ហាញការគោរពចំពោះគូប្រកួតមកពីប្រទេសវៀតណាម។
ថ្វីត្បិតតែស្ទីលរីករាយរបស់ Jimmy ដែលបង្ហាញជាខ្លួនគាត់ ហើយត្រូវបានអ្នកនិយមលេងអ៊ីនធឺណិត និងអ្នកទស្សនាពេញចិត្តក្ដី។ ប៉ុន្តែនៅពីក្រោយឆាកមានគេរាយការណ៍ថាគាត់ត្រូវសហព័ន្ធប្រដាល់អាស៊ីចេញបញ្ជាព្រមាន កុំឲ្យបង្ហាញខ្លួនបែបនេះលើឆាកម្ដងទៀតនិងចុះកិច្ចសន្យាបញ្ជាក់ជាភស្តុតាងផងដែរ។
ដោយសហព័ន្ធប្រដាល់សេរីអាស៊ី បញ្ជាក់ហេតុផលនៃការហាមឃាត់នោះថា ក្រុមវៀតណាម មិនសប្បាយចិត្តនឹងអាកប្បកិរិយារបស់ Jimmy ប៉ុន្តែលោក ខ្លួនឯងបានប្រឆាំងនឹងហើយសួរបកវិញថា “ខ្ញុំបានសួរទាំងគ្រូបង្វឹក និងអត្តពលិកវៀតណាម។ ពួកគេមានភាពរួសរាយរាក់ទាក់ជាមួយខ្ញុំ។ គាត់មិនបាននិយាយអ្វីអំពីការសម្តែងរបស់ខ្ញុំទេ។ ពួកគេក៏សរសើរស្នាដៃរបស់ខ្ញុំដែរ ដូច្នេះខ្ញុំឆ្ងល់ថាអ្នកណាមិននិយាយការពិត?”។
ទោះយ៉ាងណាក៏ដោយ សមាគមកីឡាប្រដាល់ថៃ បានចេញមុខបង្ហាញជំហរចំពោះព្រឹត្តិការណ៍នេះ ដោយបានជម្រាបទៅសហព័ន្ធថា បើមិនអនុញ្ញាតឲ្យ Jimmy ប្រកួតបន្ត អត្តពលិកប្រដាល់សេរីរបស់ថៃក៏នឹងមិនចូលរួមប្រកួតដូចគ្នា រហូតដល់ទីបំផុតសហព័ន្ធសម្រេចអនុញ្ញាតឲ្យអ្នកប្រដាល់រូបនេះ បន្តប្រកួតរហូតដណ្ដើមបានមេដាយសំរឹទ្ធ។

សូមបញ្ជាក់ដែរថា Jimmy គឺជាអ្នកខេត្ត Nakhon Si Thammarat ហើយក៏ជាអតីតកីឡាករការ៉ាតេយុវជនជម្រើសជាតិថៃទម្ងន់ ៥៥ គីឡូក្រាម ជាប់ចំណាត់ថ្នាក់ទី ១០ លើពិភពលោក មុនពេលដែលលោកក្លាយជាអ្នកប្រដាល់Kickboxing នាខែធ្នូ ឆ្នាំ ២០២២៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Thiago បង្ហោះសារមួយ ក្រោយខ្សែការពារថៃ Jonathan គប់មេដាយទៅអ្នកគាំទ្រ
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


